នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ពិភាក្សាការងារតាមទូរស័ព្ទជាមួយសមភាគីឥណ្ឌា

(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា វៀតណាម ត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការនិងជួយឧបត្ថម្ភឥណ្ឌាក្នុងសមត្ថភាព របស់ខ្លួន ព្រមទាំងស្នើឲ្យរដ្ឋាភិបាលនិងស្ថាប័នមានសមត្ថកិច្ចរបស់ឥណ្ឌា យកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលដើម្បីឲ្យពលរដ្ឋវៀតណាមនឹងនរ ចិត្តរស់នៅនិងធ្វើការនៅឥណ្ឌាផងដែរ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ពិភាក្សាការងារតាមទូរស័ព្ទជាមួយសមភាគីឥណ្ឌា - ảnh 1នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ TTXVN)

  នារសៀលថ្ងៃទី១៣ មេសា នៅខុទ្ទកាល័យរដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានពិភាក្សាការងារតាម ទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi អំពីកិច្ចសហ ប្រតិបតិ្តការប្រយុទ្ធប្រឆាំងជំងឺឆ្លងនិងការបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

        លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា វៀតណាម ត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការនិងជួយឧបត្ថម្ភឥណ្ឌាក្នុងសមត្ថភាព របស់ខ្លួន ព្រមទាំងស្នើឲ្យរដ្ឋាភិបាលនិងស្ថាប័នមានសមត្ថកិច្ចរបស់ឥណ្ឌា យកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលដើម្បីឲ្យពលរដ្ឋវៀតណាមនឹងនរ ចិត្តរស់នៅនិងធ្វើការនៅឥណ្ឌាផងដែរ។

        ចំណែឯលោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បានវាយតម្លៃ ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងវិធានការរបស់រដ្ឋាភិបាលវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ព្រមទាំងអះអាងនូវតួនាទីដ៏សំខាន់ របស់វៀតណាមក្នុងឆ្នាំប្រធានអាស៊ាន២០២០ផងដែរ។

        នាយករដ្ឋមន្រ្តីទាំងពីររូបបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃកិច្ចសហការយ៉ាងស្អិតរមួត ចែករំលែកព័ត៌មាន បទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំង ជំងឺឆ្លងនាបច្ចុប្បន្ន ហើយឯកភាពមិនទុកឲ្យទំនាក់ទំនងទ្វេភាគីត្រូវជាប់គាំង ដោយសារជំងឺឆ្លងនោះទេ ដោយឆ្ពោះទៅរកគោលដៅទំហំពាណិជ្ជកម្មទ្វេ ភាគីចំនួន១៥ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ