នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មានគោលបំណងចង់ Samsung ពង្រីកផលិតកម្មនៅវៀតណាម
(VOVWORLD) - នាព្រឹកថ្ងៃទី១១ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Shim Won Hwan អគ្គនាយករងប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Samsung អគ្គនាយកក្រុមហ៊ុនសេវាកម្មអេឡិចត្រូនិក Samsung ប្រទេសកូរ៉េខាងត្បូង។
នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) អញ្ជើញទទួលជួបជាមួយលោក Shim Won Hwan អគ្គនាយករងប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Samsung អគ្គនាយកក្រុមហ៊ុនសេវាកម្មអេឡិចត្រូនិក Samsung |
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានសម្ដែងនូវគោល បំណងថា ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុន Samsung នឹងសម្រេចបាននូវលទ្ធផលគួរ អោយចាប់អារម្មណ៍ថែមទៀតក្នុងសកម្មភាពអាជីវកម្មនៅវៀតណាម។ រដ្ឋា ភិបាលវៀតណាមសន្យាធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងកែលម្អបរិយាកាសវិនិយោគធ្វើអាជីវកម្មនៅក្នុងប្រទេស។ លោកនាយករដ្ឋមន្រ្តីក៏មានគោលបំណងចង់ Samsung បន្តពង្រីកមូលដ្ឋានផលិតកម្មនៅវៀតណាមផងដែរ។
រីឯខ្លួនវិញ លោក Shim Won Hwan បានអះអាងថា វៀតណាមជានិច្ចកាល ជាទីកន្លែងបណ្ដាក់ទុនដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្រជាសកលរបស់ Samsung។ ដោយហេតុនេះ Samsung សន្យានឹងបន្តពង្រីកការវិនិយោគនិងធ្វើអាជីវកម្មដ៏យូរ អង្វែងនៅវៀតណាម៕