នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មានជំនួបធ្វើការជាមួយសមាគមឱសថវៀតណាម
|
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មានជំនួបធ្វើការជាមួយសមាគមឱសថវៀតណាម(Vũ Dũng/ VOV)
|
(VOV)_នារសៀលថ្ងៃទី ២៩ មិនា នៅទីក្រុងហាណូយ នៅជំនួបធ្វើការជាមួយសមាគមឱសថវៀតណាម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងច្បាស់
អំពីសក្ដានុភាពដ៏ធំធេង និងលក្ខណៈងាយស្រួលសំដៅអភិវឌ្ឍ រុក្ខជាតិឱសថនៅវៀត
ណាម ដែលជាប្រទេសត្រូពិច និងមានព្រៃភ្នំច្រើនទៀតផង។ នាយករដ្ឋមន្រ្តីបានលើក
ច្បាស់អំពីទស្សនៈសម្រាប់ការអភិវឌ្ឍន៍ឱសថគឺមកពីតម្រូវការទីផ្សារ ហើយយករវិស័យ
សេដ្ឋកិច្ចឯកជន ដែលរួមមានអង្គភាពអាជីវកម្មឯកជននិងគ្រួសារជាកម្លាំងជំរុញការ
អភិវឌ្ឍន៍។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានបញ្ជាណែនាំឲ្យបណ្ដាក្រសួង ស្ថាប័ន
ដើម្បីរៀបចំសន្និសីទថ្នាក់ជាតិស្ដីអំពីការអភិវឌ្ឍឱសថនាខែមេសា ២០១៧ខាងមុខនេះ។
នាយករដ្ឋមន្រ្តីបានឱ្យដឹងទៀតថា សន្និសីទនេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់
ប្រជាជននិងការអភិវឌ្ឍន៍ រុក្ខជាតិឱសថនៅវៀតណាមទៀតផង៕