នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc រំពឹងទុកជាច្រើនចំពោះធុរជនវ័យក្មេង
(VOVWORLD) - នារសៀលថ្ងៃទី១៨ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាល ជាមួយបណ្ដាធុរជនវ័យក្មេងដែលទទួលបានពានរង្វាន់ ផ្កាយក្រហម ក្នុង ឱកាសរំលឹកខួបឆ្នាំទី២០នៃពានរង្វាន់នេះ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថ្លែងនៅក្នុងជំនួបនេះ (រូបថត៖ chinhphu.vn) |
ថ្លែងទៅកាន់បណ្ដាធុរជននៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបាន យល់ស្របនឹងការលើកមតិរបស់បណ្ដាធុរជនវ័យក្មេងដែលចាត់ទុកសហគ្រាស ផ្កាយក្រហម ជាឆាណែលព័ត៌មានមួយក្នុងដំណើរការតាក់តែងគោល នយោបាយរបស់រដ្ឋាភិបាល។ លោកនាយករដ្ឋមន្រ្តីចាត់ទុកថា ក្នុងបរិបទ នៃការប្រកួតប្រជែងយ៉ាងខ្លាំងនាបច្ចុប្បន្ននេះ សហគ្រាសវៀតណាមត្រូវការ ជំរុញការអនុវត្តស្នាដៃថ្មីៗនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤។ បណ្ដាធុរជន វ័យក្មេង ជាពិសេសគឺធុរជន ផ្កាយក្រហម ក៏ត្រូវការផ្ដល់មតិយោបល់ស្ដីពី ដំណោះស្រាយ គំនិតផ្ដួចផ្ដើមទាក់ទិនដល់ការកែទម្រង់របៀបរបប ការ អនុវត្តបច្ចេកវិទ្យានិងការផ្លាស់ប្ដូរថ្មីប្រកបដោយភាពច្នៃប្រឌិត។ លោក នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើអោយសហគ្រាសទាំងឡាយ បន្តរួមវិភាគទានយ៉ាងខ្លាំងក្លាថែមទៀតក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រម ទាំងពង្រីកស្មារតីបោះជំហានទៅមុខដើម្បីប្រទេសវៀតណាមខ្លាំងមាំមួន។ រដ្ឋាភិបាលនឹងបន្តបង្កលក្ខណៈងាយស្រួលថែមទៀតដើម្បីអោយ ធុរជនវ័យក្មេងនិងធុរជន ផ្កាយក្រហម អាចពង្រីកសមត្ថភាពនិងប្រាជ្ញារបស់ខ្លួន។
នាយប់ថ្ងៃដដែល សម្ព័ន្ធសមាគមន៍យុវជនវៀតណាមបានសហការជា មួយសមាគមន៍ធុរជនវ័យក្មេងវៀតណាមរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ឆ្នាំទី២០នៃពានរង្វាន់ ផ្កាយក្រហម ហើយប្រគល់ពានរង្វាន់នេះឆ្នាំ២០១៩។
ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ពានរង្វាន់ ផ្កាយក្រហម ជាពាន រង្វាន់មួយក្នុងចំណោមពានរង្វាន់មានកិត្យានុភាពខ្ពស់បំផុតនៃមជ្ឈ ដ្ឋានធុរជនវៀតណាម។ ពានរង្វាន់នេះបានជ្រើសរើសហើយលើកតម្កើង ធុរជនគំរូប្រមាណ៤០០រូបដែលបានរួមចំណែកបំផុសឡើងស្មារតីចាប់ផ្ដើមអាជីវកម្មរបស់យុវជនវៀតណាម។ យុវជន ផ្កាយក្រហម ជំនាន់មុនៗ បាន និងកំពុងខិតខំប្រឹងប្រែងតភ្ជាប់ជាមួយកម្លាំងធុរជនផ្កាយក្រហមជំនាន់ថ្មី សំដៅបង្កើតឡើងតម្លៃជាច្រើនថែមទៀតក្នុងសកម្មភាពផលិតកម្មអាជីវកម្ម។
លោក Dang Hong Anh អនុប្រធានសម្ព័ន្ធសមាគមន៍យុវជនវៀត ណាម ប្រធានសមាគមន៍ធុរជនវ័យក្មេងវៀតណាមបានអោយដឹងថា ក្នុង ឆ្នាំ២០១៩ គណៈចាត់តាំងបានប្រគល់ពានរង្វាន់ផ្កាយក្រហមជូនធុរជនវ័យ ក្មេងគំរូចំនួន១០នាក់ ហើយលើកតម្កើងធុរជនវ័យក្មេងវៀតណាមឆ្នើមចំនួន ១០០នាក់ទៀត។ លោកបានថែងថា៖
“គិតដោយឡែកសហគ្រាសចំនួន១០របស់ធុរជនផ្កាយក្រហមទាំង១០នាក់ឆ្នាំ២០១៩ បានបង្កើតឡើងប្រាក់ចំណូលឡើងដល់ទៅ៥៥លានលាន ដុង រកចំណេញបាន៤លានលានដុង ហើយបង់ថវិកាជិត២៥០០ពាន់លាន ដុង និងបង្កើតការងារធ្វើសម្រាប់ពលករ៣៦ពាន់នាក់”៕