នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc សំណូមពរមិនអោយធ្វេស ប្រហែសក្នុងការងារបង្ការកំចាត់ជំងឺអាសន្នរោគបង្កឡើងដោយវីរុស Corona
(VOVWORLD) - នាព្រឹកថ្ងៃទី៣០ខែមករា នៅខុទ្ទកាល័យរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជូនពរឆ្នាំថ្មីជូន ចំពោះសមូហភាពកម្មាភិបាល បុគ្គលិកទាំងអស់នៃខុទ្ទកាល័យក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណី ឆ្នាំជូតទោស័ក២០២០។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc |
នាព្រឹកថ្ងៃទី៣០ខែមករា នៅខុទ្ទកាល័យរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជូនពរឆ្នាំថ្មីជូន ចំពោះសមូហ ភាពកម្មាភិបាល បុគ្គលិកទាំងអស់នៃខុទ្ទកាល័យក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណី ឆ្នាំជូតទោស័ក២០២០។ លោកនាយករដ្ឋមន្រ្តីក៏បានវាយតម្លៃ ខ្ពស់ចំពោះខុទ្ទកាល័យរដ្ឋាភិបាលដែលបានអនុវត្តយ៉ាងល្អនូវភារកិច្ចដែលត្រូវបានប្រគល់ជូនក្នុងឆ្នាំកន្លងទៅ ក្នុងនោះមានការជំរុញការកសាងរដ្ឋា ភិបាលអេឡិចត្រូនិក កែទម្រង់បែបបទរដ្ឋបាល ពន្លឿនការអនុវត្តភារកិច្ច នយោបាយនានារបស់រដ្ឋាភិបាល ព្រមទាំងរួមចំណែកអនុវត្តភារកិច្ចបម្រើ ប្រជាជនយ៉ាងល្អក្នុងបុណ្យតេតឆ្នាំ២០២០ផងដែរ។
ការងារសំខាន់មួយទៀតគឺលោកនាយករដ្ឋមន្រ្តីបានក្រើនរំលឹកអំពីជំងឺអាសន្នរោគបង្កឡើងដោយវីរុស corona ដែលកំពុងប្រែប្រួលយ៉ាងស្មុគ ស្មាញនៅប្រទេសចិន ខណៈដែលវៀតណាមមានខេត្តជាច្រើនដែលមានព្រំដែនជាប់នឹងចិន។ ហេតុដូច្នេះ លោកនាយករដ្ឋមន្រ្តីបានសំណូមពរអោយក្រុមការ ងារនានាតាមដាន ធ្វើបច្ចុប្បន្នកម្មនិងរាយការណ៍ជូននាយករដ្ឋមន្រ្តីនិងឧប នាយករដ្ឋមន្រ្តីអោយបានទាន់ពេលវេលាដើម្បីចាត់វិធានការខ្លាំងក្លាជាង។ លោកនាយករដ្ឋមន្រ្តីបានសំណូមពរអោយខុទ្ទកាល័យរដ្ឋាភិបាលផ្ដោត សំខាន់ទៅលើការអនុវត្តភារកិច្ចនេះ មិនទុកអោយការធ្វេសប្រហែសណា មួយកើតមានឡើងនោះឡើយ៕