នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc សន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe

(VOVWORLD) - នាល្ងាចថ្ងៃទី២២ ធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញសន្ទនាតាមទូរស័ព្ទជាមួយនាយក
រដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc សន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc

 ភាគីទាំង២បានសំដែងក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃទំនាក់ទំនងវៀតណាម-ជប៉ុន លើគ្រប់វិស័យក្នុងឆ្នាំ២០១៧។ ថ្នាក់ដឹកនាំទាំង២រូប ឯកភាពលើការបន្តសហការយ៉ាង

ស្អិតរមួតជំរុញឲ្យក្រសួង ស្ថាប័ននានាអនុវត្ត កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេស

ទាំង២ សំដៅធ្វើឲ្យស៊ីជំរៅថែម ទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយវៀតណាម-

ជប៉ុន។     

     នាយករដ្ឋមន្រ្តីលោក Shinzo Abe បានអបអរសាទរជ័យជំនះ ហើយវាយ តំលៃខ្ពស់ចំពោះ

តួនាទីរបស់វៀតណាមក្នុងសប្ដាហ៍ជាន់ខ្ពស់ APEC នៅទីក្រុង Da Nang កាលពីខែវិច្ឆិកា

កន្លងទៅ។

     ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពេញ លេញនិងជឿនលឿនឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក

(CPTPP) នោះ នាយករដ្ឋមន្រ្តី ទាំង២រូបបានឯកភាពថា ភាគីទាំង២នឹងបន្តជំរុញដើម្បីសំរេច

ឲ្យបានឆាប់ៗនូវការ ចរចានិងចុះហត្ថលេខាលើ CPTPP ដ៏ពេញលេញ មានបទដ្ឋាន

ខ្ពស់និង សមភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ