នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ស្នើអោយតំបន់នានាចាំបាច់ត្រូវគ្រប់គ្រងស្ថានភាពជនចំណាកស្រុកដោយសេរី

(VOVWORLD) - សន្និសីទស្ដីពីដំណោះស្រាយសម្រាប់ស្ថានភាពជនចំណាកស្រុកដោយសេរីទូទាំងប្រទេសនិងការគ្រប់គ្រង ការប្រើប្រាស់ដីធ្លីដែលមានប្រភពដើមពី កសិដ្ឋាន រុក្ខដ្ឋាននៅតំបន់ Tay Nguyen បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩ ខែធ្នូ នៅ ខេត្ត Dak Lak។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ស្នើអោយតំបន់នានាចាំបាច់ត្រូវគ្រប់គ្រងស្ថានភាពជនចំណាកស្រុកដោយសេរី - ảnh 1ទិដ្ឋភាពនៃសន្និសីទ 


តាមការធ្វើស្ថិតិរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀត ណាមបានអោយដឹងថា ក្នុងដំណាក់កាល២០០៦-២០១៧ ក្នុងចំណោមគ្រួសារជនចំណាកស្រុក សរុបទូទាំងប្រទេសប្រមាណ៦៧ពាន់គ្រួសារនោះ គឺតំបន់ Tay Nguyen មាន៥៩ ពាន់គ្រួសារ។ គិតដល់ដំណាច់ឆ្នាំទៅមិញ មានគ្រួសារប្រមាណ ២/៣នៃ គ្រួសារ ចំណាកស្រុកសរុបដែលត្រូវបានរៀបចំលំនៅដ្ឋានប្រកបដោយស្ថិរភាព ប៉ុន្តែ គ្រួសារចំណាកស្រុកដែលមិនទាន់មានលំនៅដ្ឋានស្ថិតស្ថេរ ភាគ ច្រើនគឺប្រមូលផ្ដុំរស់នៅខេត្តក្រុងនានានៅតំបន់ Tay Nguyen។

        អញ្ជើញថ្លែងនៅសន្និសីទ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងយ៉ាងច្បាស់ថា មូលហេតុធ្វើអោយប្រជាជនជនត្រូវចំណាក ស្រុកនោះ គឺដោយសារស្ថានភាពរស់នៅ ជួបការលំបាកយ៉ាងខ្លាំង។ ដោយហេតុ នេះ បណ្ដាតំបន់ចាំបាច់ត្រូវយកចិត្តទុកដាក់ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជួយឧបត្ថម្ភការធ្វើផលិតកម្មនិងជីវភាពរស់នៅរបស់ប្រជាជន សំដៅកាត់បន្ថយ បរិមាណជនចំណាកស្រុកដោយសេរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ