នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អុជធូបទានរំលឹកវិញ្ញាណក្ខ័ន្ធថ្នាក់ដឹកនាំបក្ស និងរដ្ឋ
(VOVWORLD) - លោក នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអុជធូបទានរំលឹកវិញ្ញានក្ខ័ន្ធដល់អគ្គលេខាបក្សលោក Le Duan អគ្គលេខាបក្សលោក Truong Trinh អគ្គលេខាបក្សលោក Le Kha Phieu និងនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សា រដ្ឋមន្រ្តីលោក Pham Van Dong។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អុជធូបទានរំលឹកវិញ្ញាណក្ខ័ន្ធថ្នាក់ដឹកនាំបក្ស និងរដ្ឋ (រូបថត៖ TTXVN) |
ក្នុងឱកាសអំណរបុណ្យតេតប្រពៃណី ២០២១ នោះ នារសៀលថ្ងៃទី ២ ខែកុម្ភ៖ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ញើញទៅ អុជធូបទានរំលឹកវិញ្ញាណក្ខ័ន្ធថ្នាក់ដឹកនាំជើងចាស់របស់បក្ស និងរដ្ឋ។ លោក នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអុជធូបទានរំលឹកវិញ្ញានក្ខ័ន្ធដល់អគ្គលេខាបក្សលោក Le Duan អគ្គលេខាបក្សលោក Truong Trinh អគ្គលេខាបក្សលោក Le Kha Phieu និងនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សា រដ្ឋមន្រ្តីលោក Pham Van Dong។
នារសៀលថ្ងៃដដែល នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញទៅអុជធូបទានរំលឹកវិញ្ញាណក្ខ័ន្ធដល់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ជាឥស្សរជនមួយរូប ដែលត្រូវបានលោកប្រធានហូជីមិញប្រគល់ភារកិច្ចបង្កើតក្រុមវៀតណាមកងទ័ពឃោសនារំដោះ ហើយជា ឧត្តមសេនីយ៍ដើមដំបូងនៃកងទ័ពប្រជាជនវៀតណាម ដែលឈ្មោះរបស់លោកបានផ្សារភ្ជាប់ជាមួយនឹងជ័យជំនះដ៏មហិមានៃការតស៊ូដ៏យូរអង្វែងប្រឆាំងនឹងអាណានិគមនិយមបារាំងនិងចក្រពត្តិនិយមអាមេរិក ជាមួយបុព្វហេតុកសាងនិងការពារមាតុភូមិផងដែរ៕