នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំពន្លឿនវិនិយោគនៅខេត្ត Lao Cai

(VOVWORLD) - កិច្ចប្រជុំនេះមានការចូលរួមរបស់តំណាងចំនួន៥០០នាក់ដែលជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន តំបន់ សហគ្រាសទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំពន្លឿនវិនិយោគនៅខេត្ត Lao Cai - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ឈរនៅកណ្ដាល) អញ្ជើញធ្វើជាសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាងខេត្ត Lao Cai ជាមួយបណ្ដាដៃគូ (រូបថត៖ TTXVN) 

នាព្រឹកថ្ងៃទី២០ ខែកក្កដា នៅទីក្រុង Lao Cai ភាគខាងជើងវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ច ប្រជុំពន្លឿនវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ខេត្ត Lao Cai ឆ្នាំ២០១៩។ កិច្ច ប្រជុំនេះមានការចូលរួមរបស់តំណាងចំនួន៥០០នាក់ដែលជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន តំបន់ សហគ្រាសទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ។ តាមរយៈ កិច្ចប្រជុំនេះ ខេត្ត Lao Cai មានបំណងចង់ឧទ្ទេសនាមសក្កានុភាពសហប្រតិបតិ្ត ការពហុជាតិ ពហុតំបន់ និងពហុខេត្ត ផ្សព្វផ្សាយតម្រូវការសហប្រតិបត្តិការ ទាក់ ទាញការវិនិយោគ អភិវឌ្ឍវិស័យទេសចរណ៍និងពាណិជ្ជកម្ម ព្រមទាំងបង្ក លក្ខណៈដើម្បីអោយបណ្ដាសហគ្រាសនិងវិនិយោគិនបានជួបប្រាស្រ័យ ផ្លាស់ប្ដូរ មតិជាមួយរដ្ឋាភិបាល អាជ្ញាធរខេត្ត ទាក់ទិនដល់ការធ្វើផលិតកម្មនិងអាជីវកម្ម ផងដែរ។ នៅកិច្ចប្រជុំនេះ ខេត្ត Lao Cai បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបតិ្តការជាមួយដៃគូចំនួន១១ ក្នុងដើមទុនសុរបប្រមាណ១២៤សែន កោដិដុង (ស្មើរនឹង៥,៤រយកោដិដុល្លាអាមេរិក)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ