នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំយោធានយោបាយកងទ័ពទាំងមូលឆ្នាំ២០១៩

(VOVWORLD) - នាព្រឹកថ្ងៃទី៩ ខែធ្នូ នៅរដ្ឋធានីហាណូយ គណៈកម្មាធិការយោធាមជ្ឈឹម ក្រសួងការពារប្រទេសវៀតណាមបានរៀបចំកិច្ចប្រជុំយោធានយោបាយកងទ័ពទាំងមូលឆ្នាំ២០១៩។ 
អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើរអោយកងទ័ពទាំងមូល ត្រូវតែប្រុងប្រយ័ត្ន ម្ចាស់ ការក្ដាប់ជាប់ វាយតម្លៃ ព្យាករណ៍ស្ថានភាពអោយបានត្រឹមត្រូវ ជាពិសេសគឺ បញ្ហាដ៏ស្មុគស្មាញដែលអាចកើតមានឡើង ធ្វើសេនាធិការទាន់ពេលវេលាចំពោះ បក្ស រដ្ឋ ដើម្បីចាត់វិធានការដោះស្រាយករណីយោធា ការពារជាតិប្រកបដោយ ជោគជ័យ ការពាររឹងមាំឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដីមាតុប្រទេស យ៉ាងដាច់ខាត ជាពិសេសគឺនៅសមុទ្រ។ ទន្ទឹមនឹងនោះ ក្រសួងការពារជាតិបន្ត ជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន របស់បក្ស លើកកំពស់ប្រសិទ្ធភាពនៃកិច្ចការបរទេសផ្នែកការពារជាតិដោយឥត ឈប់ឈរ ត្រៀមរៀបចំយ៉ាងហ្មត់ចត់ហើយរៀបចំយ៉ាងល្អនូវសកម្មភាពយោធា ការពារជាតិក្នុងឆ្នាំ២០២០នៅពេលដែលវៀតណាមកាន់តំណែងជាប្រធានអាស៊ាន ជំរុញទំនាក់ទំនងសហប្រតិបតិ្តការផ្នែកការពារជាតិជាមួយប្រទេសដទៃ ជាពិ សេសគឺប្រទេសជិតខាង ប្រទេសអាស៊ាននិងប្រទេសជាដៃគូប្រពៃណីនានា។ ក្រៅពីនោះ ចូលរួមដោយម្ចាស់ការក្នុងយន្តការសហប្រតិបត្តិការពហុភាគីផ្នែក ការពារជាតិ បើកទូលាយកិច្ចសហប្រតិបតិ្តការជាមួយសហភាពអឺរ៉ុប បន្តចូលរួម ប្រកបដោយទទួលខុសត្រូវក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជា ជាតិ តាមនោះលើកកំពស់ឋានៈនិងរូបភាពរបស់ប្រទេសជាតិនិងកងទ័ព ប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ