នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន+៣

(VOVWORLD) - កិច្ចប្រជុំកំពូលអាស៊ាន+៣ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នៅ ប្រទេសសឹង្ហបុរី ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសអាស៊ានទាំង ១០និងប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូង។

  អង្គប្រជុំបានអះអាងនូវតួនាទីនិងការរួមចំណែកនៃកិច្ចសហប្រតិបតិ្តការ អាស៊ាន+៣ចំពោះសន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ ដោយសង្កត់ធ្ងន់ថា នេះជាក្របខ័ណ្ឌសហប្រតិបតិ្តការមួយក្នុងចំណោមក្របខ័ណ្ឌសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាពបំផុតរបស់អាស៊ាន។

        អញ្ជើញថ្លែងនៅកិច្ចប្រជុំ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអបអរសាទរចំពោះបម្រែបម្រួលដ៏សកម្មនៅឧបទ្វីបកូរ៉េ ប៉ុន្តែចាត់ទុក ថា ពិភពលោកនៅតែមានហានិភ័យជាច្រើនដូចជាជម្លោះពាណិជ្ជកម្ម លទ្ធិ គាំពារនិយម ចំណុចក្ដៅគគុកខាងផ្នែកសន្តិសុខ បញ្ហាសន្តិសុខក្រៅប្រពៃណី អាសន្នរោគ ការបំពុលបរិស្ថាននិងគ្រោះធម្មជាតិ ជាដើម។ លោកនាយករដ្ឋមន្រ្តី បានលើកឡើងគំនិតផ្ដួចផ្ដើមមួយចំនួនដើម្បីបង្កើនកិច្ចសហប្រតិបតិ្តការក្នុង ប្លុកអាស៊ាន+៣ ដូចជាការកសាងយន្តការព្យាករណ៍ហានិភ័យចំពោះម៉ាក្រូសេដ្ឋ កិច្ចក្នុងតំបន់សំដៅលើកស្ទួយលទ្ធភាពត្រៀមខ្លួនជាស្រេចទប់ទល់របស់ខឿន សេដ្ឋកិច្ចជាសមាជិកទាំងអស់ ព្រមទាំងជំរុញខ្លាំងនូវកិច្ចសហប្រតិបតិ្តការក្នុង តំបន់លើវិស័យព្យាករណ៍គ្រោះធម្មជាតិ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ