នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាគ្រូពេទ្យវៀតណាម

(VOVWORLD) - តាងនាមរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន លើកសរសើរកិច្ចខិតខំប្រឹងប្រែងគួរឲ្យតក់សម្គាល់របស់ក្រសួង ស្ថាប័នគ្រប់ ជាន់ថ្នាក់ និងប្រជាជនទូទាំងប្រទេស ជាពិសេសគឺជួរគ្រូពេទ្យ កម្មាភិបាល ផ្នែកសុខាភិបាលក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺរលាកផ្លូវដង្ហើម Covid-19 ដែលបានរួមចំណែកដ៏សំខាន់បង្កើតឡើងជំនឿជឿជាក់និងការនឹងនរ ចិត្តសម្រាប់ប្រជាជន។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាគ្រូពេទ្យវៀតណាម - ảnh 1ទិដ្ឋភាពនៅពិធីនេះ (រូបថត៖ laodong.vn) 

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី២៧កុម្ភៈ) នាព្រឹកថ្ងៃទី២៧ កុម្ភៈ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបនិងលើកតម្កើង បណ្ដាគ្រូពេទ្យកម្មាភិបាលផ្នែកសុខាភិបាលដែលបានរួមចំណែកទៅក្នុង បុព្វហេតុថែទាំសុខភាពសម្រាប់ប្រជាជន។         តាងនាមរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន លើកសរសើរកិច្ចខិតខំប្រឹងប្រែងគួរឲ្យតក់សម្គាល់របស់ក្រសួង ស្ថាប័នគ្រប់ ជាន់ថ្នាក់ និងប្រជាជនទូទាំងប្រទេស ជាពិសេសគឺជួរគ្រូពេទ្យ កម្មាភិបាល ផ្នែកសុខាភិបាលក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺរលាកផ្លូវដង្ហើម Covid-19 ដែលបានរួមចំណែកដ៏សំខាន់បង្កើតឡើងជំនឿជឿជាក់និងការនឹងនរ ចិត្តសម្រាប់ប្រជាជន។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

        “រូបភាពរបស់បណ្ដាកម្មាភិបាល គ្រូពេទ្យនិងវេជ្ជបណ្ឌិតដែលបានធ្វើ ការទាំងយប់ទាំងថ្ងៃ ព្យាបាលឲ្យអ្នកជំងឺដោយអស់ពីចិត្តអស់ថ្លើម មិនចេះនឿយ ណាយក្នុងការអនុវត្តភារកិច្ចព្យាបាល ដាក់ដាច់ដោយឡែក សំដៅប្រយុទ្ធ ប្រឆាំងនឹងជំងឺរាតត្បាត Covid-19 បានធ្វើឲ្យប្រជាជនវៀតណាមរាប់លាន នាក់រំជួលចិត្តយ៉ាងខ្លាំង ព្រមទាំងជាកិត្តិយសនិងមោទនភាពរបស់ផ្នែក សុខាភិបាលនិយាយដោយឡែកនិងប្រជាជនទូទាំងប្រទេសនិយាយរួម។ គ្រូពេទ្យនិងបុគ្គលិកសុខាភិបាលទាំងនោះ គឺជាយុទ្ធជនដ៏អង់អាចក្លាហាន នៅសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺ ដែលបានរួមចំណែកបង្កើតឡើង លទ្ធផលដ៏សំខាន់ៗ សូម្បីតែប្រទេសផ្សេងៗដែលមានផ្នែកសុខាភិបាលរីក ចម្រើនក៏មិនទាន់សម្រេចបានយ៉ាងដូច្នេះនៅឡើយទេ”។

        នៅពិធីនេះដែរ លោកនាយករដ្ឋមន្រ្តីវៀតណាមក៏បានសម្ដែងនូវការ ដឹងគុណ ការលើកតម្កើងចំពោះបណ្ដាសាស្ត្រាចារ្យ វេជ្ជបណ្ឌិតជំនាន់មុនៗ ក៏ដូចជាបណ្ដាវីរៈពលករ វីរៈកងកម្លាំងប្រដាប់អាវុធផ្នែកសុខាភិបាលក្នុង ទូទាំងប្រទេស ក្នុងនោះមានសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយផង ដែរ។ លោកបានចាត់ទុកថា សាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ ត្រូវ ការរក្សាឲ្យបានរឹងមាំនូវឋានៈជាសាកលវិទ្យាល័យឈានមុខគេក្នុងទូទាំង ប្រទេសអំពីការបណ្ដុះបណ្ដាលវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ ជំរុញខ្លាំងការសិក្សា ស្រាវជ្រាវ ផ្ទេរប្រគល់បច្ចេកវិទ្យាសុខា ភិបាលសម្រាប់មូលដ្ឋានសុខាភិបាល ទូទាំងប្រទេស បង្កើតកម្លាំងចលករក្នុងបុព្វហេតុបណ្ដុះបណ្ដាលនិងអភិវឌ្ឍ វិទ្យាសាស្ត្រវេជ្ជសាស្ត្រវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ