នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធី បើកមហាសន្និបាតបក្ខភាគខេត្ត Phu Tho លើកទី១៩

(VOVWORLD) - នាយក រដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យខេត្ត Phu Tho ក្នុងអាណត្តិបេសកកម្មខាងមុខ ចាំបាច់ត្រូវកែលម្អយ៉ាងខ្លាំងក្លានូវ បរិយាកាសវិនិយោគ ធ្វើអាជីវកម្ម ផ្ទេរប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច ជ្រើសរើស គំរូកំណើនសេដ្ឋកិច្ចដ៏សមស្របដើម្បីពង្រីកអស់ពីសក្ដានុភាពនិងឧត្តមភាពរបស់តំបន់។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធី បើកមហាសន្និបាតបក្ខភាគខេត្ត Phu Tho លើកទី១៩ - ảnh 1នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc។ (រូបថត៖ TTXVN) 

នាព្រឹកថ្ងៃទី២៧ តុលា អញ្ជើញចូលរួមនិងថ្លែងមតិនៅមហាសន្និបាតតំណាងបក្ខភាគខេត្ត Phu Tho លើកទី១៩ អាណត្តិ២០២០-២០២៥ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យខេត្ត Phu Tho ក្នុងអាណត្តិបេសកកម្មខាងមុខ ចាំបាច់ត្រូវកែលម្អយ៉ាងខ្លាំងក្លានូវ បរិ យាកាសវិនិយោគ ធ្វើអាជីវកម្ម ផ្ទេរប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច ជ្រើសរើស គំរូកំណើនសេដ្ឋកិច្ចដ៏សមស្របដើម្បីពង្រីកអស់ពីសក្ដានុភាពនិងឧត្តមភាពរបស់តំបន់។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងនូវការកែទម្រង់បែបបទរដ្ឋបាល កសាងកម្មាភិបាលនិងអាជ្ញាធរឲ្យក្លាយទៅជាអ្នកបម្រើរបស់ប្រជាជនយ៉ាងពិតប្រាកដ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញមាន ប្រសាសន៍ថា៖

“ខេត្តត្រូវការផ្ដោតសំខាន់ទៅលើការកែទម្រង់ផ្នែករដ្ឋបាល ពង្រឹង ក្បាលម៉ាស៊ីន អភិវឌ្ឍប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ យកចិត្តទុកដាក់ជាប្រចាំដល់ការងារកសាង បណ្ដុះបណ្ដាលជួរកម្មាភិបាល មន្ត្រីរដ្ឋការឲ្យមានការយល់ដឹងពីច្បាប់ បម្រើប្រជាជនដោយអស់ពីចិត្ត ពីថ្លើម។ ត្រូវតែចាត់ទុកនេះជាភារកិច្ចគន្លឹះដើម្បីធ្វើឲ្យប្រជាជនជឿជាក់ គាំទ្រ និងការពារបក្ស ការពារអាជ្ញាធរ។ ទន្ទឹមជាមួយគ្នានោះ បង្កើនការ គៀរគរប្រភពធនធាននានាដើម្បីវិនិយោគលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ៗដូចជាតំបន់ឧស្សាហកម្ម តំបន់ទេសចរណ៍ ក៏ដូចជាដាក់ចេញ គោលនយោបាយដ៏សមស្របដើម្បីទាក់ទាញសហគ្រាសល្អៗមកបណ្ដាក់ ទុន ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ