នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមសកម្មភាពនានាក្នុងក្របខ័ណ្ឌកិច្ចប្រជុំ G20
(VOVWORLD) - នាថ្ងៃទី២៨ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និសីទ Intex នៃទីក្រុង Osaka ប្រទេសជប៉ុន នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញ ចាប់ផ្ដើមចូលរួមសកម្មភាពនានាក្នុងក្របខ័ណ្ឌកិច្ចប្រជុំ G20។
នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe (ខាងស្ដាំ) អញ្ជើញទទួលនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានអញ្ជើញទទួលបដិសណ្ឋារកិច្ចជាផ្លូវ ការជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc រួមជាមួយ ប្រមុខរដ្ឋនិងថ្នាក់ដឹកនាំនៃប្រទេសសមាជិក G20 និងប្រទេសភ្ញៀវនានា ក៏ដូចជា ថ្នាក់ដឹកនាំនៃអង្គការពហុភាគីសកលសំខាន់ៗផងដែរ។
បន្ទាប់ពីពិធីទទួល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc រួមជាមួយថ្នាក់ដឹកនាំ G20 អញ្ជើញចូលរួមសម័យពិភាក្សាឯកទេសស្ដីពីសេដ្ឋកិច្ច ឌីជីថលក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីប្រទេសម្ចាស់ផ្ទះ។
នៅសម័យប្រជុំជាផ្លូវការដើមដំបូងនៃកិច្ចប្រជុំ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc រួមជាមួយថ្នាក់ដឹកនាំ G20 បានពិភាក្សាអំពីស្ថានភាព យថាទស្សន៍សេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគទូទាំងពិភពលោក។
អញ្ជើញថ្លែងនៅសម័យប្រជុំស្ដីពីការច្នៃប្រឌិតនារសៀលថ្ងៃដដែល នាយក រដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជម្រាបថា វៀតណាមបានកំណត់ថា សេដ្ឋកិច្ចឌីជីថលជាកម្លាំងចលករសំខាន់មួយចំពោះកំណើនសេដ្ឋកិច្ចជាតិ ហើយ នឹងចេញផ្សាយយុទ្ធសាស្ត្រផ្ទេរប្រគល់ឌីជីថលជាតិនាចុងឆ្នាំ២០១៩។ លោកបាន បន្តថា វៀតណាមនិងប្រទេសអាស៊ាននានាត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការ ជាមួយប្រទេស G20 សំដៅគាំទ្រការច្នៃប្រឌិត ទាញយកផលប្រយោជន៍នៃសេដ្ឋ កិច្ចឌីជីថល ប៉ុន្តែនៅធានាការគោរពច្បាប់អន្តរជាតិក៏ដូចជាច្បាប់នៃប្រទេសខ្លួន ផងដែរ។ លោក Nguyen Xuan Phuc បានលើកឡើងនូវគំនិតផ្ដួចផ្ដើមស្ដីពីការ បង្កើតបណ្ដាញសកលមួយដែលតភ្ជាប់មជ្ឈមណ្ឌលច្នៃប្រឌិតនានា ដែលក្នុងនោះ មានមជ្ឈមណ្ឌលស្រាវជ្រាវ អភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត ដើម្បីជំរុញការចែករំលែក ចំណេះដឹង បច្ចេកវិទ្យាថ្មី ជួយឧបត្ថម្ភដល់ប្រទេសកំពុងអភិវឌ្ឍន៍ ធានាថាមិន បំភ្លេចនរណាម្នាក់ទេ ព្រមទាំងជំរុញសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសម័យកាលឌីជីថលផងដែរ។
នាយប់ថ្ងៃដដែល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំពិភពលោកដទៃទៀត បានអញ្ជើញចូលរួមពិធីលៀងសាយភាជន៍ ជាផ្លូវការក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe៕