នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទ ស្ដីពីការផ្លាស់ប្ដូរថ្មីសហគ្រាសរដ្ឋ

(VOVWORLD) - នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងសន្និសីទស្ដីពីការផ្លាស់ ប្ដូរថ្មីនិងលើកកំពស់ប្រសិទ្ធភាពសកម្មភាពនៃសហគ្រាសរដ្ឋ ដោយផ្តោតទៅលើ សម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចនិងសហគ្រាសរដ្ឋធំៗ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទ ស្ដីពីការផ្លាស់ប្ដូរថ្មីសហគ្រាសរដ្ឋ - ảnh 1ទិដ្ឋភាពនៃសន្និសីទនេះ 


 
អញ្ជើញចូលរួមក្នុងសន្និសីទនេះក៏ មានវត្តមានរបស់ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ឧបនាយករដ្ឋមន្រ្តី លោក Trinh Dinh Dung និងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នមជ្ឈឹមនិងតំបន់នានា រួមជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន សហគ្រាសរដ្ឋ អង្គការនៅក្នុងនិងក្រៅ ប្រទេសផងដែរ។

        អញ្ជើញថ្លែងមតិនៅសន្និសីទនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ប្រធានគណៈកម្មការទទួលបន្ទុកការផ្លាស់ប្ដូរថ្មីនិងអភិវឌ្ឍសហគ្រាស បានអោយដឹងថា លទ្ធផលក្នុងដំណើរការផ្លាស់ប្ដូរថ្មី ធ្វើភាគហ៊ុនភាវូបនីយកម្ម សហគ្រាសរដ្ឋក្នុងដំណាក់កាលពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨គឺខ្ពស់ជាង២ដងកន្លះបើប្រៀបធៀបនឹងរយៈពេលពីឆ្នាំ២០១១ដល់ឆ្នាំ២០១៥។ ក្នុងរយៈពេល៨ខែដើម ឆ្នាំ២០១៨នេះ ប្រាក់ចំណូលនិងចំណេញរបស់សហគ្រាសរដ្ឋសុទ្ធតែទទួលបាន ជាង៧០%នៃផែនការឆ្នាំទាំងមូល។

        ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានស្នើអោយអង្គសន្និសីទវាយ តម្លៃឡើងវិញនូវកិច្ចការផ្លាស់ប្ដូរថ្មីនិងអភិវឌ្ឍសហគ្រាសរដ្ឋនាពេលកន្លងទៅ ដើម្បីបំភ្លឺអោយបានច្បាស់នូវបញ្ហាដែលសេសសល់ទាំងអស់។

អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅសន្និសីទ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងនូវទស្សនៈរបស់បក្សនិងរដ្ឋនោះគឺបន្តអនុវត្តន៍យ៉ាងហ្មឺងម៉ាត់នូវការងារបង្ការប្រឆាំងអំពើពុករលួយ ជំនះពុះពារលើគុណវិបត្តិនិងកំហិតក្នុងការធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖

        “ពិភពលោកកំពុងផ្លាស់ប្ដូរ បានជាសហគ្រាសរដ្ឋវៀតណាមក៏ត្រូវផ្លាស់ប្ដូរ រៀបចំរចនាសម្ព័ន្ធឡើងវិញផងដែរ សំដៅលើកកំពស់ផលិតភាព គុណភាព សមត្ថភាពប្រកួតប្រជែងក្នុងសម័យកាលឌីជីថល។ ដោយឈរលើស្មារតីនោះ ខ្ញុំដាក់ចេញគោលដៅទូទៅនោះគឺរៀបចំរចនាសម្ព័ន្ធឡើងវិញ ផ្លាស់ប្ដូរថ្មីនិងលើកកំពស់ប្រសិទ្ធភាពសកម្មភាពនៃសហគ្រាសរដ្ឋ ដោយឈរលើគ្រឹះស្ថានបច្ចេកវិទ្យាទំនើបៗ សមត្ថភាពច្នៃប្រឌិត ក៏ដូចជាការគ្រប់គ្រងតាមស្តង់ដារអន្តរជាតិ សំដៅគៀងគរ បែងចែកនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវប្រភពកម្លាំងសង្គមនានាដើម្បីការពារនិងអភិវឌ្ឍដើមទុនរបស់រដ្ឋនៅសហគ្រាស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ