នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំអាស៊ានលើកទី៣៤

(VOVWORLD) - នារសៀលថ្ងៃទី២២ ខែមិថុនា នៅទីក្រុងបាំងកក ប្រទេសថៃ នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc រួមជាមួយថ្នាក់ដឹកនាំអាស៊ានផ្សេងៗ បាន អញ្ជើញចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៤ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីថៃ ប្រធានអាស៊ានឆ្នាំ២០១៩ លោក Prayuth Chan-o-cha។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំអាស៊ានលើកទី៣៤ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅសម័យប្រជុំពេញអង្គនេះ (រូបថត៖ chinhphu.vn)

ក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះប្រធានបទនិងអាទិភាពនានាដែល ត្រូវបានលើកឡើងដោយលោកប្រធានអាស៊ានឆ្នាំ២០១៩។ លោកនាយករដ្ឋមន្រ្តី វៀតណាមបានសង្កត់ធ្ងន់ថា អាស៊ានត្រូវការផ្ដល់អាទិភាពចម្បងដល់ការពង្រឹង ចំណងសាមគ្គីភាព ការតភ្ជាប់ផ្ទៃក្នុង ពង្រីកតួនាទីជាមជ្ឈមណ្ឌលនិងប្រសិទ្ធភាព នៃយន្តការថ្នាក់តំបន់នានាដែលអាស៊ានកំពុងជាប្រធានឬដឹកនាំ។ អាស៊ានក៏ ចាំបាច់ត្រូវជំរុញខ្លាំងនូវការតភ្ជាប់គ្នាខាងសេដ្ឋកិច្ច ដោយទាញយកប្រសិទ្ធភាព នៃការសន្យានិងកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខា សម្រេចការចរចាលើ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) អោយ បានឆាប់ៗ បង្កើតបរិយាកាសធ្វើអាជីវកម្មដោយបើកចំហ លើកកំពស់សមត្ថភាព ទប់ទល់នឹងការសាកល្បងនិងឱកាសនៃបដិវត្តន៍ឧស្សាហកម្ម៤.០ ក៏ដូចជា អភិវឌ្ឍន៍និងតភ្ជាប់បណ្ដាញបច្ចេកវិទ្យា៤.០ក្នុងប្លុកផងដែរ។ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានស្នើអោយអាស៊ានបន្តជំរុញកិច្ចសហប្រតិ បតិ្តការលើវិស័យនានាដែលនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជន ព្រមទាំងជំរុញការកែទម្រង់និងលើកកំពស់ប្រសិទ្ធភាពនៃក្បាលម៉ាស៊ីនរបស់ អាស៊ានផងដែរ។

        សម័យប្រជុំនេះបានអនុម័តលើសេចក្ដីថ្លែងការណ៍ទស្សនៈវិស័យថ្នាក់ដឹកនាំអាស៊ានស្ដីពីទំនាក់ទំនងភាពជាដៃគូដើម្បីចីរភាព សេចក្ដីថ្លែងការណ៍របស់ ថ្នាក់ដឹកនាំអាស៊ានស្ដីពីឆ្នាំវប្បធម៌អាស៊ាន ២០១៩ និងសេចក្ដីថ្លែងការណ៍ទីក្រុង បាំងកកស្ដីពីការរាំងស្កាត់សំរាមសមុទ្រនៅតំបន់អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ