នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបជុំជាមួយអាជីវករនារីឆ្នើមៗ
(VOVWORLD) - បណ្ដាអាជីវករនារីត្រូវការមានឆន្ទៈដ៏ខ្លាំងក្លាថែមទៀត ដើម្បីលើក កំពស់សមត្ថភាពប្រកួតប្រជែង អនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យាទំនើបៗ ក៏ដូចជា ធ្វើសមាហរណកម្មអន្តរជាតិអោយកាន់តែល្អថែមទៀតផងដែរ។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (នៅកណ្ដាល) ប្រធាន VCCI លោក Vu Tien Loc ថតរូបជាមួយបណ្ដាអាជីវករនារីក្នុងជំនួបនេះ (រូបថត៖ VGP) |
នាថ្ងៃទី២ ខែមីនា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយបណ្ដាអាជីវករ នារីឆ្នើមៗ ដែលជាសមាជិកក្រុមប្រឹក្សាអាជីវករនារី វៀតណាម ក្នុងឱកាសទិវា នារីអន្តរជាតិថ្ងៃទី៨ ខែមីនា។
លោកនាយករដ្ឋមន្រ្តីបានស្នើអោយអាជីវករនារីបន្តរួមចំណែកប្រកបដោយប្រសិទ្ធភាពទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងឆ្នាំ២០១៩។ តាមលោក ចាត់ទុកថា បណ្ដាអាជីវករនារីត្រូវការមានឆន្ទៈដ៏ខ្លាំងក្លាថែមទៀត ដើម្បីលើក កំពស់សមត្ថភាពប្រកួតប្រជែង អនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យាទំនើបៗ ក៏ដូចជា ធ្វើសមាហរណកម្មអន្តរជាតិអោយកាន់តែល្អថែមទៀតផងដែរ។ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc មានគោលបំណងថា ក្រុមប្រឹក្សាអាជីវករនារីវៀត ណាមនឹងបន្តលើកកំពស់ប្រសិទ្ធភាពសកម្មភាព ហើយជួយឧបត្ថម្ភគាំទ្រអាជីវករ នារី៕