នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយនាយករដ្ឋមន្រ្តីកម្ពុជានិងឡាវនៅខាងក្រៅកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៤

(VOVWORLD) - នាថ្ងៃទី២៣ ខែមិថុនា នៅរដ្ឋធានីបាំងកក ប្រទេសថៃ នៅខាងក្រៅកិច្ចប្រជុំ ជាន់ខ្ពស់អាស៊ានលើកទី៣៤ នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច តេជោ ហ៊ុន សែននិងនាយករដ្ឋមន្រ្តីឡាវលោក Thoongloun Sisoulith។
 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយនាយករដ្ឋមន្រ្តីកម្ពុជានិងឡាវនៅខាងក្រៅកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៤ - ảnh 1 នាយករដ្ឋមន្រ្តីឡាវលោក Thoongloun Sisoulith នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន នៅក្នុងជំនួបធ្វើការ (រូបថត៖ TTXVN)

  នាយករដ្ឋមន្រ្តីទាំងបីបានឯកភាពបន្តសហប្រតិបតិ្តការគ្នាក្នុងក្របខ័ណ្ឌត្រីកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម (CLV) អនុតំបន់មេគង្គ ហើយកសាងយ៉ាង ឆាប់ៗនូវផែនការមេតភ្ជាប់ ខឿនសេដ្ឋកិច្ចទាំងបី។ នាយករដ្ឋមន្រ្តីទាំងបីក៏បានឯក ភាពគ្នាជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់នៅតាមតំបន់ព្រំដែន ជាប់គ្នាព្រមទាំងអះអាងនូវការប្ដេជ្ញាចិត្តកសាងតំបន់ព្រំដែនរួមនៃប្រទេសទាំងបីប្រកបដោយសន្តិភាព មិត្តភាពនិងអភិវឌ្ឍ។ ថ្នាក់ដឹកនាំទាំងបីបានសន្យាបន្ត សហការយ៉ាងស្អិតរមួតនៅវេទិកាតំបន់និងអន្តរជាតិនានា ជំរុញការកសាងសហ គមន៍អាស៊ានប្រកបដោយសាមគ្គីភាព ឯកភាព ខ្លួនទីពឹងខ្លួន ហើយមានតួនាទី ជាមជ្ឈមណ្ឌល។

        នាថ្ងៃដដែល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte។ លោកប្រធានាធិបតីហ្វីលីពីនបានថ្លែងអំណរគុណចំពោះការដែលនាវានេសាទវៀតណាមបានជួយសង្គ្រោះអ្នកនេសាទហ្វីលីពីនចំនួន២២ នាក់ដែលរងគ្រោះ ថ្នាក់នៅសមុទ្រកាលពីថ្ងៃទី៩ ខែមិថុនា កន្លងទៅ ព្រមទាំងអះអាងថា ហ្វីលីពីន នឹងបន្តផ្ដល់ជូនអ្នកនេសាទវៀតណាមនូវការប្រព្រឹត្តដោយមនុស្សធម៌តាមស្មារតីមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ