នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុង Hai Phong

(VOVWORLD) - នាព្រឹកថ្ងៃទី២១ មិថុនា នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌ Ngo Quyen ទីក្រុង Hai Phong ដើម្បីជម្រាបជូនលទ្ធផលនៃសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី១៤។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុង Hai Phong - ảnh 1 លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc សាកសួរសុខទុក្ខអ្នកបោះឆ្នោតវ័យចាស់ម្នាក់។ (រូបថត៖ VOV)

នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានអះអាងថា សម័យប្រជុំបានប្រព្រឹត្តទៅយ៉ាងហ្មត់ចត់ ដោយមានចំណុចថ្មីៗ និងលក្ខណៈប្រជាធិបតេយ្យ ហើយទោះបីជាជុំទីមួយត្រូវបានរៀបចំឡើងតាមអនឡាញក្ដី ប៉ុន្តែសមាជិកសមាជិកាសភានៅតែពិភាក្សាគ្នាយ៉ាងផុលផុស។ សេចក្ដីសម្រេចចិត្តសំខាន់ជាច្រើនត្រូវបានអនុម័ត តាមនោះបង្ហាញឲ្យឃើញនូវសាមគ្គីភាព ឯកភាពរបស់បណ្ដាស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិនិងស្ថាប័នយុត្តិធម៌ ក្រោមការដឹកនាំរបស់បក្ស។ អង្គប្រជុំក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលនិងប្រជាជនក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ផងដែរ។

ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើឲ្យប្រជាជនទីក្រុង Hai Phong បន្តពង្រីក “ស្មារតី Bach Dang” ដើម្បីអភិវឌ្ឍទីក្រុងយ៉ាងខ្លាំងក្លាថែមទៀត រួមចំណែកទៅក្នុងការអភិវឌ្ឍប្រទេសជាតិទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ