នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសំណេះ សំណាលជាមួយកាសែតកងទ័ពប្រជាជន (Quan doi nhan dan)

(VOVWORLD) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៤ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤៤ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨) នាព្រឹកថ្ងៃទី២១ ខែធ្នូ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរ សុខទុក្ខនិងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ អ្នកសារព័ត៌មាន អ្នកនិពន្ធ និងអ្នកកាសែតនៃកាសែតកងទ័ពប្រជាជនវៀតណាម។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសំណេះ សំណាលជាមួយកាសែតកងទ័ពប្រជាជន (Quan doi nhan dan) - ảnh 1ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖ TTXVN) 


អញ្ជើញថ្លែងនៅក្នុង ជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា កាសែត កងទ័ពប្រជាជនជាមួយរូបសណ្ឋានស្ថាប័នពហុមេឌៀ បានរួមចំណែកយ៉ាង សកម្មទៅក្នុងសមិទ្ធផលនានាក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិក៏ដូចជា កងទ័ព ផងដែរ។ លោកនាយករដ្ឋមន្រ្តីបានកោតសរសើរកាសែតកងទ័ព ប្រជាជន ដោយបានអនុវត្តន៍បច្ចេកវិទ្យាព័ត៌មានក្នុងការផលិតព័ត៌មាន អត្ថបទ និងផលិតផលសារព័ត៌មានផ្សេងៗទៀត។ ទន្ទឹមនឹងនោះ អ្នកសារព័ត៌មាននិងអ្នក និពន្ធនៃកាសែតកងទ័ពប្រជាជន ក៏ឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រដើម្បីលើក កំពស់កម្រិតជំនាញផងដែរ។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញ មានប្រសាសន៍ថា៖

        “កាសែតកងទ័ពប្រជាជនគឺស្ពានតភ្ជាប់និងប៉ុស្តិ៍ព័ត៌មានដ៏សំខាន់និងមាន កិត្យានុភាព ដើម្បីអោយប្រជាជនជឿទុកចិត្តចំពោះបក្ស រដ្ឋ និងកងទ័ព ក៏ដូចជា ដើម្បីអោយកម្មាភិបាល នាយទាហាន និងយុទ្ធជនជឿទុកចិត្តចំពោះគណៈកម្មា ធិការយោធាមជ្ឈឹម និងក្រសួងការពារជាតិផងដែរ។ កាសែតកងទ័ពប្រជាជន ជានិច្ចកាលមានអ្នកនិពន្ធដែលមានកិត្យានុភាព និងអត្ថប័ទដ៏មុតស្រួចនិងសម្បូរទៅដោយកម្លាំងបញ្ចុះបញ្ចូលដើម្បីថ្កោលទោសបណ្ដាអនុភាពប្រតិកិរិយាដែលមានឧបាយកល ប្រឆាំងបំផ្លាញបក្ស រដ្ឋនិងកងទ័ព”។

        លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ភារកិច្ចស្នូលនៃកាសែតកងទ័ព ប្រជាជននោះគឺបន្តផ្សព្វផ្សាយនិងឃោសនាអំពីបុព្វហេតុផ្លាស់ប្ដូរថ្មីរបស់បក្ស រដ្ឋ កងទ័ព ក៏ដូចជាបន្តជំរុញខ្លាំងការអប់រំអំពីប្រពៃណីអង់អាចក្លាហាននៃកងទ័ព ប្រជាជនវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ