នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយកសិករ
(VOVWORLD) - ដោយប្រធានបទ “ដោះស្រាយការជំពាក់ជំពិន តភ្ជាប់ និងបង្កើតខ្សែសង្វាក់តម្លៃកសិកម្ម” នោះ សន្នសីទនេះបានទាក់ទាញបានការចូលរួមរបស់ប្រតិភូចំនួន ៦០០ នាក់។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយកសិករ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី ១០ ខែធ្នូ នៅ ទីក្រុង Can Tho មជ្ឈឹមសមាគមកសិករវៀតណាមបានបើកសន្និសីទ ៖ នាយករដ្ឋមន្រ្តីជួបសន្ទនាជាមួយកសិករ ឆ្នាំ ២០១៩។ នេះគឺជាលើកទី ២ ហើយ ដែលប្រមុខរដ្ឋាភិបាលបានជួបសន្ទនាជាមួយកសិករ។
ដោយប្រធានបទ “ដោះស្រាយការជំពាក់ជំពិន តភ្ជាប់ និងបង្កើត ខ្សែសង្វាក់តម្លៃកសិកម្ម”នោះ សន្នសីទនេះទាក់ទាញបានការចូលរួមរបស់ប្រតិភូចំនួន ៦០០ នាក់ រួមមាន៖ ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នមជ្ឈឹម ខេត្ត ក្រុង អ្នកជំនាញ អ្នកវិទ្យាសាស្រ្ត និងពាណិជ្ជករ ជាពិសេសគឺតំណាងកសិកររាប់លាននាក់ផងដែរ៕