នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសវនាការជា មួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin

(VOVWORLD) - ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនា ពេលកន្លងទៅ ដោយដាក់អោយដំណើរការប្រកប ដោយប្រសិទ្ធភាពនូវកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ព្រមទាំង សម្ដែងនូវការត្រៀមខ្លួនជាស្រេចបន្ត លុបចោលរបាំងពាណិជ្ជកម្មនានា ជា ពិសេសគឺចំពោះវិស័យកសិផល រុក្ខផល និងផលនេសាទនៃប្រទេសទាំងពីរ។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសវនាការជា មួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin - ảnh 1 នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) បានអញ្ជើញជួបសវនាការ ជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក Vladimir Putin (រូបថត៖ chinhphu.vn)

  នៅក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី នាថ្ងៃទី២២ ខែឧសភា នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសវនាការ ជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក Vladimir Putin និងទីក្រុងម៉ូស្គូ។

        ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនា ពេលកន្លងទៅ ដោយដាក់អោយដំណើរការប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ព្រមទាំង សម្ដែងនូវការត្រៀមខ្លួនជាស្រេចបន្តលុបចោលរបាំងពាណិជ្ជកម្មនានា ជា ពិសេសគឺចំពោះវិស័យកសិផល រុក្ខផល និងផលនេសាទនៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីររូបបានចាត់ទុកថា វៀតណាមនិងរុស្ស៊ីនៅតែមានសក្ដានុភាព ជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបតិ្តការ ហើយត្រូវការខិតខំប្រឹងប្រែងថែមទៀត ដើម្បីសម្រេចបាននូវគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ១០ ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងប្រធានាធិបតី រុស្ស៊ីលោក Vladimir Putin ក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ជាច្រើន ដែលមានការយកចិត្តទុកដាក់ដូចគ្នា ហើយឯកភាពបន្តសហការនិងគាំទ្រគ្នាទៅ វិញទៅមកនៅវេទិកាពហុភាគីនានាផងដែរ។ ប្រធានា ធិបតីលោក Putin បាន អះអាងថា រុស្ស៊ីគាំទ្រចំពោះការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយ សន្តិវិធីដ៏សមស្របនឹងច្បាប់អន្តរជាតិដែលក្នុងនោះមានអនុសញ្ញា UNCLOS ១៩៨២ ក៏ដូចជាការអនុវត្តយ៉ាងពេញលេញនូវ DOC និងការកសាង COC អោយបានឆាប់ៗទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ