នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសវនាការ ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping

(VOVWORLD) - ក្នុងឱកាសអញ្ជើញចូលរួមវេទិកាជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវ៉ាត់និងផ្លូវ” លើកទី២នៅទីក្រុងប៉េកាំងនោះ នាថ្ងៃទី២៥ខែមេសា នាយក រដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសវនា ការជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសវនាការ ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping (រូបថត៖ VGP)

  លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាង សកម្មនៃទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរនាពេលកន្លងទៅ ព្រម ទាំងអះអាងថា វៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននឹងគោលមាគ៌ាកិច្ចការបរទេសដ៏ ឯករាជ្យ ម្ចាស់ការ សន្តិភាព សហប្រតិបតិ្តការនិងអភិវឌ្ឍ ដែលក្នុងនោះជានិច្ច កាលយកចិត្តទុកដាក់ដល់ការជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិនអោយមានការរីកចម្រើនប្រកបដោយស្ថិរភាព ស្មោះត្រង់ និងចីរភាព ផងដែរ។ លោកនាយករដ្ឋមន្រ្តីវៀតណាមក៏ បានស្វាគមន៍និងគាំទ្រចំពោះគំនិតផ្ដួចផ្ដើម “ខ្សែក្រវ៉ាត់និងផ្លូវ” ដោយបានធានា គោលការណ៍សហប្រតិបតិ្តការប្រកបដោយសន្តិភាព សមភាព គោរពគ្នាដើម្បី ផលប្រយោជន៍ទៅវិញទៅមក សមស្របនឹងច្បាប់អន្តរជាតិ ឆ្ពោះទៅរកគោលដៅ រួមចំណែកទៅក្នុងការអភិវឌ្ឍនិងវិបុលភាពរួមនៃប្រទេសទាំងអស់។

        នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើអោយភាគី ទាំងពីរបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ ក៏ដូចជាកិច្ចសហប្រតិបតិ្តការ រវាងក្រសួង ស្ថាប័ននិងតំបន់នៃប្រទេសទាំងពីរ លើកកំពស់ប្រសិទ្ធភាពក្នុងការ ជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន ជាពិសេសគឺជំនាន់វ័យក្មេង តម្រង់ ទិសយ៉ាងល្អសម្រាប់សាធារណៈមតិនិងសារព័ត៌មាន  សហការគ្នារៀបចំសកម្ម ភាពរំលឹកខួបលើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងចិន។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបង្កើនកិច្ចសហប្រតិបតិ្តការក្នុងការគ្រប់គ្រងនិងប្រើ ប្រាស់ប្រកបដោយចីរភាពនូវប្រភពទឹកទន្លេមេគង្គនិងទន្លេរួមផ្សេងៗទៀត ពន្យា ពេលកិច្ចព្រមព្រៀងស្ដីពីខ្សែទូរស័ព្ទបន្ទាន់សម្រាប់របរនេសាទនៅសមុទ្រ សហ ប្រតិបតិ្តការឃ្លាំមើលសុវត្ថិភាពនុយក្លេអ៊ែរ ក៏ដូចជាអនុវត្តន៍អោយបានល្អនូវឯក សារចំនួន៣ស្ដីពីព្រំដែនគោករវាងវៀតណាមនិងចិនផងដែរ។

        ចំពោះបញ្ហានៅសមុទ្រ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើអោយភាគីទាំងពីរបន្តគោរពការយោគយល់រួមនិងកិច្ចព្រមព្រៀង រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរ កិច្ចព្រមព្រៀងស្ដីពីគោល ការណ៍ជាសារវ័ន្តបញ្ជាណែនាំការដោះស្រាយបញ្ហានៅសមុទ្រ វៀតណាម-ចិន ប្រកាន់យ៉ាងខ្ជាប់នឹងការដោះស្រាយបញ្ហានៅសមុទ្រដោយសន្តិវិធី អោយបាន សមស្របនឹងច្បាប់អន្តរជាតិ ព្រមទាំងឆ្ពោះទៅរកការរីកចម្រើនក្នុងការកំណត់ តំបន់នៅខាងក្រៅទ្វារឈូងសមុទ្រភាគខាងជើងនាឆ្នាំ២០២០។ លោកនាយក រដ្ឋមន្រ្តីវៀតណាមក៏បានស្នើអោយភាគីទាំងពីរអនុវត្តន៍យ៉ាងពេញលេញនិងប្រ កបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ក៏ដូចជាជំរុញដំណើរការចរចានិងកសាងក្រមប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (COC) អោយបានជាក់ស្ដែងនិងមានសុពល ភាព ផងដែរ។

        ជាការឆ្លើយតប អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានថ្លែងក្ដី សួរសុខទុក្ខយ៉ាងស្និទ្ធស្នាលជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ហើយស្វាគមន៍យ៉ាងកក់ក្ដៅនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងគណៈប្រតិភូវៀតណាមបានមកចូលរួមវេទិកា “ខ្សែក្រវ៉ាត់និងផ្លូវ” លើកទី២ ព្រមទាំងអះអាងថា ប្រការនេះបានបង្ហាញនូវការគោរពរបស់បក្សនិង រដ្ឋវៀតណាមចំពោះទំនាក់ទំនងចិន-វៀតណាម ក៏ដូចជារួមចំណែកទៅក្នុងជោគ ជ័យនៃវេទិកាលើកនេះផងដែរ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋ ចិនជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយវៀតណាម ហើយឯកភាពជាមួយវៀតណាមលើការបន្តរក្សាជំនួបប្រាស្រ័យជាន់ខ្ពស់ បង្កើន ការជឿទុកចិត្តខាងនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង ពង្រឹង ទំនាក់ទំនងមិត្តភាពប្រពៃណី គ្រប់គ្រងជម្លោះអោយបានល្អ ជំរុញអោយទំនាក់ ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-វៀតណាម មានការរីកចម្រើនប្រកប ដោយស្ថិរភាព ស្មោះត្រង់ និងចីរភាព។ លោកប្រធានរដ្ឋ ចិនក៏បានអះអាងថា ចិនគាំទ្រវៀតណាមក្នុងការពង្រីកតួនាទីរបស់ខ្លួននៅ យន្តការពហុភាគីនានា ជាពិសេសគឺការដែលវៀតណាមទទួលតំណែងជាប្រធាន អាស៊ាននាឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ