នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ បណ្ដាឯកអគ្គរដ្ឋទូតវៀតណាមនៅតាមបណ្ដាប្រទេសមុនពេលចេញដំណើរទៅបំពេញ បេសកកម្ម
(VOVWORLD) - នាល្ងាចថ្ងៃទី៩ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយបណ្ដាឯក អគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងវៀតណាមប្រចាំឯបរទេសអាណត្តិ២០១៩-២០២២មុនពេលចេញដំណើរទៅបំពេញបេសកកម្ម។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយបណ្ដាឯកអគ្គរដ្ឋទូតមុនពេលចេញដំណើរទៅបំពេញបេសកកម្ម (រូបថត៖ VGP) |
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានស្នើអោយបណ្ដាឯកអគ្គរដ្ឋទូត ត្រូវតែខិតខំប្រឹងប្រែងថែមទៀតដើម្បីរួមចំណែកទៅក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ។ បណ្ដាឯកអគ្គរដ្ឋទូតត្រូវតែប្រកាន់យ៉ាងខ្ជាប់នូវគោលមាគ៌ាកិច្ចការបរទេស របស់បក្សនិងរដ្ឋ ដើម្បីអនុវត្តគោលមាគ៌ានោះអោយបានល្អនិងបត់បែន តាម នោះរួមចំណែករក្សារឹងមាំនូវឯករាជ្យនិងភាពខ្លួនទីពឹងខ្លួនរបស់ប្រជាជាតិ កសាងបរិយាកាសសន្តិភាពនិងស្ថិរភាពសម្រាប់ប្រទេសជាតិ ព្រមទាំងលើក កំពស់ឋានៈនិងតួនាទីរបស់វៀតណាមលើឆាកអន្តរជាតិផងដែរ។
លោកនាយករដ្ឋមន្រ្តីក៏បានស្នើអោយបណ្ដាឯកអគ្គរដ្ឋទូត មានភាពច្នៃ ប្រឌិត ការប្ដេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋវៀតណាម ហើយជំរុញ កិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយប្រទេសដទៃ។ រួមជាមួយគ្នានោះ បណ្ដាឯកអគ្គរដ្ឋទូតត្រូវការយកចិត្តទុកដាក់ ជួយឧបត្ថម្ភដល់ប្រជាជនវៀតណាម នៅឯបរទេសក្នុងការថែរក្សាប្រពៃណីវប្បធម៌វៀតណាមទៀតផង៕