នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ ប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន

(VOVWORLD) - នារសៀលថ្ងៃទី២៩ ខែឧសភា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ហេង សំរិន។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ ប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន - ảnh 1នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ហេង សំរិន។ (រូបថត៖ TTXVN)  

  នៅក្នុងជំនួប នេះ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលគោរព និងផ្ដល់អាទិភាពដល់ការអភិវឌ្ឍទំនាក់ទំនងសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ និងចំណងមិត្តភាពជាមួយកម្ពុជា ព្រមទាំងជួយឧបត្ថម្ភគាំទ្រកម្ពុជាក្នុងបុព្វហេតុ អភិវឌ្ឍប្រទេសជាតិផងដែរ។ លោកនាយករដ្ឋមន្រ្តីវៀតណាមមានគោលបំណង ថា ភាគីទាំងពីរនឹងបន្តបង្កើនកិច្ចសហប្រតិបតិ្តការ ចែករំលែកព័ត៌មានសំដៅរក្សា យ៉ាងរឹងមាំនូវបរិយាកាសសន្តិសុខ ស្ថិរភាពរួម ហើយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវ គោលការណ៍មិនអនុញ្ញាតអោយកម្លាំងណាមួយ ប្រើប្រាស់ដែនដីនៃប្រទេសមួយ ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងប្រទេសផ្សេងមួយទៀតនោះទេ។

        នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើអោយរដ្ឋ សភាកម្ពុជាបន្តគាំទ្រចំពោះការបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ វិទ្យាសាស្ត្របច្ចេកទេស អាកាសចរណ៍ កសិកម្ម វារីអគ្គីសនី និង ពាណិជ្ជកម្មតាមព្រំដែន សំដៅជំរុញអោយទំហំពាណិជ្ជកម្មទ្វេភាគីលើសពីកម្រិត ៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០ដែលប្រទេសទាំងពីរបានឯកភាពគ្នា។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើអោយរដ្ឋសភាកម្ពុជាចេញបទបញ្ញត្តិគតិយុត្ត បន្ថែមទៀត សំដៅលើកទឹកចិត្ត និងជួយសម្រួលដល់សកម្មភាពវិនិយោគ អាជីវ កម្ម របស់សហគ្រាសវៀតណាមនៅកម្ពុជា ការពារផលប្រយោជន៍ស្របច្បាប់ របស់សហគ្រាសវៀតណាមអោយបានសមស្របទៅនឹងកិច្ចព្រមព្រៀងរវាងភាគីទាំងពីរក៏ដូចជាច្បាប់និងទំនៀមទំលាប់អន្តរជាតិផងដែរ។

        ចំពោះបញ្ហាអាណិកជនវៀតណាម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើអោយភាគីកម្ពុជាបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ អាណិកជនវៀតណាមអំពីលិខិតបទដ្ឋាន គតិយុត្ត ហើយដោះស្រាយអោយបាន សមស្របនូវបញ្ហាបម្លាស់ទីលំនៅរបស់ប្រជាជនវៀតណាមនៅបឹងទន្លេសាបផងដែរ។ ចំពោះកិច្ចសហប្រតិបតិ្តការតំបន់និងអន្តរជាតិ លោកនាយករដ្ឋមន្រ្តីបានលើក ច្បាស់ថា នាឆ្នាំ២០២០ វៀតណាមនឹងកាន់តំណែងជាប្រធានអាស៊ាន ហើយនា ឆ្នាំនេះដែរ កម្ពុជានឹងទទួលរៀបចំកិច្ចប្រជុំជាន់ខ្ពស់វេទិកាសហប្រតិបតិ្តការអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM 13)។ ហេតុនេះហើយ វៀតណាមត្រៀមខ្លួនជាស្រេច គាំទ្រនិងសហការជាមួយកម្ពុជាសំដៅរក្សា ជំរុញសាមគ្គីភាព និងគោលជំហររួម របស់អាស៊ាន រួមចំណែករក្សាសន្តិភាពនិងវិបុលភាពរួមនៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ