នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការកម្ពុជា
(VOVWORLD) -នាថ្ងៃទី ២៩ ខែវិច្ឆិកា នៅក្នុងជំនួបជាមួយទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការកម្ពុជា លោក ឆាយ ថន នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអបអរសាទរចំពោះសមិទ្ធិផលនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលទទួលបានក្នុងរយៈពេលកន្លងទៅ ពោលគឺ សេដ្ឋកិច្ចកម្ពុជាមានកំណើនជាមធ្យម ៧ ភាគរយ ដោយត្រូវបាន ADB WB និង IMF វាយតម្លៃថាជាប់ចំណាក់ថ្នាក់ទី ៦ នៃប្រទេសេមានកំណើនសេដ្ឋកិច្ចខ្ពស់នៅលើពិភពលោក។
ទិដ្ឋភាពនៃជំនួប (VGP) |
វាយតម្លៃខ្ពស់អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងផែនការ និងវិនិយោគវៀតណាម ជាមួយក្រសួងផែនការកម្ពុជាក្នុងរយៈពេលកន្លងទៅនោះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអបអរសាទរចំពោះការដែលក្រសួងផែនការទាំងពីរបានរៀបចំ និងចុះហត្ថលេខាលើក្របខ័ណ្ឌកិច្ចព្រមព្រៀងនៃការតភ្ជាប់សេដ្ឋកិច្ចរវាងវៀតណាម និងកម្ពុជាដល់ឆ្នាំ២០៣០។ លោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរៀចំផែនការមេតភ្ជាប់សេដ្ឋកិច្ចវៀតណាម និងកម្ពុជាដល់ឆ្នាំ ២០៣០ ឲ្យបានលឿន។
ចំណែកឯទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី លោក ឆាយ ថន បានឲ្យដឹងថាក្នុងដំណើរទស្សនកិច្ចលើកនេះ ក្រសួងផែនការកម្ពុជា និងក្រសួងផែនការ និងវិនិយោគវៀតណាមបានពិភាក្សាអំពីដំណោះស្រាយជាច្រើន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ព្រមទាំងរៀបចំកម្មវិធីតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម៕