នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ

(VOVWORLD) - នាថ្ងៃទី៣០ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសវនាការជាមួយគណៈ ប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទដឹកនាំដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងអញ្ជើញមក បំពេញទស្សនកិច្ចការងារនៅវៀត ណាមចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែតុលា។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន 


នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ ធ្ងន់ថា គោលជំហរដ៏ឥតងាករេរបស់វៀតណាមនោះគឺបន្តពង្រឹងនិងពង្រីកទំនាក់ ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងវៀតណាម-កម្ពុជាប្រកបដោយភាពរឹងមាំ។ លោកមានគោលបំណង ថា ក្រសួងការពារជាតិ កម្ពុជានឹងបន្តសហប្រតិបត្តិការជាមួយភាគីវៀតណាមក្នុងការរុករក ប្រមូលអិដ្ឋធាតុ យុទ្ធជនស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលបានពលីជីវិតនៅកម្ពុជា។ លោក នាយករដ្ឋមន្រ្តី វៀតណាមក៏បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាបង្កលក្ខណៈងាយស្រួលដើម្បីជួយអោយកងកម្លាំងនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ សហការជាមួយអាជ្ញាធក្នុងតំបន់ រៀបចំកម្មវិធីសហប្រតិបតិ្តការ ជំរុញការឃោសនា ក៏ដូចជាសហការជាមួយ ប្រជាជននៅតំបន់ព្រំដែនដើម្បីអនុវត្តន៍ឲ្យបានល្អនូវបទបញ្ញត្តិស្ដីពីការគ្រប់គ្រង និងការពារព្រំដែនរួម ក៏ដូចជាកសាងតំបន់ព្រំដែនជាប់គ្នារវាងប្រទេសទាំងពីរប្រកប ដោយសុខសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពផងដែរ។

        ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤០ទិវាជ័យជំនះលើរបបប្រល័យពូជ សាសន៍ខ្មែរក្រហមនៅកម្ពុជា (ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៨) នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យនាយ ឧត្តមសេនីយ៍ វង្ស ពិសេន ជំរុញអោយស្ថាប័នសមត្ថកិច្ចនៃកម្ពុជា ពិសេសគឺកង យោធពលខេមរភូមិន្ទ សហការជាមួយភាគីវៀតណាមដើម្បីរៀបចំសកម្មភាពខួប អនុស្សាវរីយ៍ដ៏សម្បូរបែប សំដៅផ្សព្វផ្សាយអំពីអត្ថន័យនៃព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រដ៏មហិមារនេះ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ