នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួប គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមលោក Park Hang Seo

(VOVWORLD) - នារសៀលថ្ងៃទី១៩ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយគ្រូបង្វឹកក្រុម បាល់ទាត់ជម្រើសជាតិវៀតណាមលោក Park Hang Seo និងភរិយា។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួប គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមលោក Park Hang Seo - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) និងគ្រូបង្វឹកក្រុម បាល់ទាត់ជម្រើសជាតិវៀតណាមលោក Park Hang Seo (រូបថត៖ VGP)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ ធ្ងន់ថា គ្រូបង្វឹកលោក Park Hang Seo បាននាំមកនូវក្ដីសប្បាយរីករាយយ៉ាងក្រៃ លែងជូនចំពោះប្រជាជនវៀត ណាមតាម រយៈស្នាដៃបាល់ទាត់ជាច្រើន ព្រមទាំង លោកក៏ជាស្ពានតភ្ជាប់នៃចំណងមិត្តភាពរវាងវៀតណាមនិងកូរ៉េខាងត្បូងផងដែរ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលនិងប្រជាជនវៀតណាម ជានិច្ចកាលគោរពនិងថ្លែងអំណរគុណចំពោះការរួមវិភាគទានរបស់លោក Park Hang Seo នាពេលកន្លងទៅសម្រាប់បាល់ទាត់វៀតណាម ហើយជឿជាក់ថា លោកនឹងបន្តដឹកនាំក្រុមបាល់ទាត់វៀតណាមអោយមានការរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ។

        ចំណែកឯគ្រូបង្វឹកលោក Park Hang Seo បានអោយដឹងថា ក្នុងឆ្នាំ២០១៩ ក្រុមបាល់ទាត់ផ្នែកបុរសជម្រើសជាតិវៀតណាមនឹងមានកម្មវិធីប្រកួតសំខាន់ៗជា ច្រើន។ ហេតុដូច្នេះហើយ ក្រុមទាំងមូលនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្តដើម្បីឆ្លើយតបយ៉ាងសក្ដិសមទៅនឹងមនោសញ្ចេតនារបស់ប្រជាជនវៀត ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ