នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅមីយ៉ាន់ម៉ា

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នឹងចុះហត្ថលេខាលើកម្មវិធីសកម្មភាពស្ដីពីកិច្ចសហប្រតិបតិ្តការរវាង ប្រទេសទាំងពីរដំណាក់កាលឆ្នាំ២០១៩-២០២៤។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅមីយ៉ាន់ម៉ា - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc 

  នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅបំពេញទស្សន កិច្ចជាផ្លូវការនៅមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ ខែធ្នូ តាមការ អញ្ជើញរបស់ប្រធានាធិបតីមីយ៉ាន់ម៉ាលោក U Win Myint។

        ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នឹងចុះហត្ថលេខាលើកម្មវិធីសកម្មភាពស្ដីពីកិច្ចសហប្រតិបតិ្តការរវាង ប្រទេសទាំងពីរដំណាក់កាលឆ្នាំ២០១៩-២០២៤។ នេះជាឯកសារដ៏សំខាន់ ដែលជួយកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូ សហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរដោយមានចក្ខុវិស័យយូរអង្វែងនិងកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។ ទំនាក់ទំនងសហប្រតិបតិ្ត ការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកំពុងរីកចម្រើនប្រកបដោយផ្លែផ្កា។ នា បច្ចុប្បន្ន វៀតណាមជាវិនិយោគិនបរទេសធំទី៧របស់មីយ៉ាន់ម៉ាដោយមានដើម ទុនសរុបប្រមាណ២,២ពាន់លានដុល្លាអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ