នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅពិនិត្យដំណើរ ការសាងសង់គម្រោងផ្លូវហាយវៃ Trung Luong – My Thuan
(VOVWORLD) - គម្រោងផ្លូវហាយវៃ Trung Luong – My Thuan ជាគម្រោងដ៏សំខាន់ដែលរួម ចំណែកតភ្ជាប់ខេត្ត ក្រុងទាំង១៣នៅតំបន់ដីសណ្ដទន្លេ Cuu Long ជាមួយទីក្រុង ហូជីមិញ បង្កើតបណ្ដាញផ្លូវគមនាគមន៍ដ៏ពេញលេញ និងជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមក្នុងតំបន់ផងដែរ៕
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទៅត្រួតពិនិត្យដំណើរការសាងសង់គម្រោងផ្លូវហាយវៃ Trung Luong - My Thuan (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី៨មីនា នៅឃុំ Phu Nhuan ស្រុក Cai Lay នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Trinh Dinh Dung រួមជាមួយក្រុមការងាររបស់នាយករដ្ឋមន្រ្តីបានទៅត្រួតពិនិត្យដំណើរការសាងសង់ គម្រោងផ្លូវហាយវៃ Trung Luong – My Thuan។ នៅទីនេះ លោកនាយករដ្ឋ មន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនគឺខេត្ត Tien Giang អ្នកម៉ៅការ និងអង្គភាពពាក់ព័ន្ធនានាដែលបានផ្ដោតសំខាន់ទៅលើការងារ រំដោះនិងប្រគល់ដីធ្លីដើម្បីអនុវត្តគម្រោង។ គិតរហូតមកដល់ពេលនេះ បាន សម្រេចរួចរាល់៣៥%នៃបរិមាណការងារសរុប។ នេះជាមូលដ្ឋានដ៏សំខាន់ដើម្បី អនុវត្តការសន្យាគឺដល់ឆ្នាំ២០២០នឹងដាក់ឲ្យដំណើរការចំពោះរថយន្តក្រោម១៦កៅអី ហើយដល់ឆ្នាំ២០២១ នឹងបើកសម្ពោធផ្លូវហាយវៃទាំងស្រុង។
គម្រោងផ្លូវហាយវៃ Trung Luong – My Thuan ជាគម្រោងដ៏សំខាន់ដែលរួម ចំណែកតភ្ជាប់ខេត្ត ក្រុងទាំង១៣នៅតំបន់ដីសណ្ដទន្លេ Cuu Long ជាមួយទីក្រុង ហូជីមិញ បង្កើតបណ្ដាញផ្លូវគមនាគមន៍ដ៏ពេញលេញ និងជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមក្នុងតំបន់ផងដែរ៕