នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាប្រធានកិច្ចប្រជុំរដ្ឋាភិបាលស្ដីពីការងារកសាងច្បាប់
(VOVWORLD) - នាព្រឹកថ្ងៃទី៥ ខែសីហា រដ្ឋាភិបាលវៀតណាមបានរៀបចំកិច្ចប្រជុំឯកទេស ស្ដីពីការងារកសាងច្បាប់ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ chinhphu.vn) |
កិច្ចប្រជុំនេះក៏មានការចូលរួមរបស់តំណាងក្រុមប្រឹក្សាជនជាតិ បណ្ដាគណៈកម្មាធិការ ស្ថាប័នក្រោមឱវាទរដ្ឋសភា រណសិរ្សមាតុភូមិវៀត ណាមនិងក្រសួង ស្ថាប័នទាក់ទិននានាផងដែរ។
អញ្ជើញថ្លែងបើកកិច្ចប្រជុំ និយាយដល់ការវិវត្តន៍នៃខ្យល់ព្យុះ WIPHA នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការងារជំនះពុះពារ លើផលវិបាកដោយសារគ្រោះធម្មជាតិ នៅតែត្រូវបានរដ្ឋាភិបាល និងក្រសួង ស្ថាប័នទាក់ទិននានាដំណើរការយ៉ាងសកម្ម។ ក្រោមការដឹកនាំបញ្ជា ដោយផ្ទាល់ របស់ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung រដ្ឋមន្រ្តីក្រសួងកសិកម្មនិង អភិវឌ្ឍជនបទលោក Nguyen Xuan Cuong នោះ គណៈកម្មាធិការមជ្ឈឹមបង្ការនិងទប់ទល់ នឹងគ្រោះមហន្តរាយធម្មជាតិ និងគណៈកម្មាធិការស្វែងរកនិងជួយសង្គ្រោះ បាន សហការជាមួយកងកម្លាំងនានាដែលកំពុងបោះទ័ពនៅតាមតំបន់រងមហន្តរាយ ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនជំនះពុះពារលើផលវិបាក។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានផ្ញើរក្ដីសួរសុខទុក្ខនិងការ ចែករំលែកយ៉ាងជ្រាលជ្រៅជូនចំពោះអាជ្ញាធរនិងប្រជាជននៅតាមតំបន់នានា ដែលរងការខូចខាតដោយសារខ្យល់ព្យុះលេខ៣ ព្រមទាំងអះអាងថា ការងារជួយ ឧបត្ថម្ភនិងជំនះពុះពារលើផលវិបាកនឹងបន្តត្រូវបានដំណើរការប្រកបដោយ ប្រសិទ្ធភាពនិងទាន់ពេលវេលាបំផុត។
ចំពោះការងារកសាងច្បាប់ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា នេះជាភារកិច្ចសំខាន់មួយរបស់នីតិរដ្ឋសង្គមនិយម ហើយកិច្ចប្រជុំ លើកនេះគឺសំដៅពិភាក្សា ដោះស្រាយ និងផ្ដល់មតិចំពោះពង្រាងច្បាប់សំខាន់ មួយចំនួនដើម្បីដាក់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានិងរដ្ឋសភាពិចារ ណា។ លោកនាយករដ្ឋមន្រ្តីបានស្នើអោយតំណាងស្ថាប័ននានារបស់រដ្ឋសភា រណសិរ្សមាតុភូមិវៀតណាមនិងរដ្ឋាភិបាលដែលចូលរួមកិច្ចប្រជុំលើកនេះ ចាំបាច់ ត្រូវផ្ដល់មតិយ៉ាងសកម្មចំពោះខ្លឹមសារពិភក្សាដើម្បីអោយកិច្ចប្រជុំទទួលបាន ប្រសិទ្ធភាពខ្ពស់បំផុត៕