នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាប្រធានកិច្ច ប្រជុំទូទាំងប្រទេសបូកសរុប១៥ឆ្នាំអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព
(VOVWORLD) - បរិមាណសហករណ៍ធ្វើសកម្មភាពប្រកប ដោយប្រសិទ្ធភាពបានកើនពី២០%នាឆ្នាំ២០១២ឡើង៥០%នាឆ្នាំ២០១៨។ មាន វិស័យមួយចំនួនផ្សេងទៀតដែលបរិមាណសហករណ៍ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពបានកើនឡើងដល់៨០%។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំរដ្ឋាភិបាលទៅទស្សនាតំបន់តាំងបង្ហាញផលិតផលល្អៗនៃគំរូសេដ្ឋកិច្ចសហករណ៍ (រូបថត៖ chinhphu.vn) |
នារសៀលថ្ងៃទី១៤ ខែតុលា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាប្រធានកិច្ចប្រជុំអនឡាញ ទូទាំងប្រទេសបូកសរុប១៥ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្តមជ្ឈឹម ៥ នីតិកាលទី៩ ស្ដីពីការបន្តផ្លាស់ប្ដូរថ្មី អភិវឌ្ឍនិងលើកកំពស់ប្រសិទ្ធភាពនៃសេដ្ឋកិច្ចសមូហភាព។
យោងតាមរបាយការណ៍របស់គណៈកម្មការទទួលបន្ទុកការផ្លាស់ប្ដូរថ្មីនិង អភិវឌ្ឍសេដ្ឋកិច្ចសមូហភាព សហករណ៍ បានអោយដឹងថា ក្រោយរយៈពេល១៥ ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្តមជ្ឈឹម ៥ នីតិកាលទី៩ និង៧ឆ្នាំអនុវត្តច្បាប់ សហករណ៍ឆ្នាំ២០១២មក សេដ្ឋកិច្ចសមូហភាពដោយមានស្នូលជាសហករណ៍ បាន មានការអភិវឌ្ឍយ៉ាងសកម្ម។ ក្នុងនោះបរិមាណសហករណ៍ធ្វើសកម្មភាពប្រកប ដោយប្រសិទ្ធភាពបានកើនពី២០%នាឆ្នាំ២០១២ឡើង៥០%នាឆ្នាំ២០១៨។ មាន វិស័យមួយចំនួនផ្សេងទៀតដែលបរិមាណសហករណ៍ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពបានកើនឡើងដល់៨០%។
ក្រោយរយៈពេល១៥ឆ្នាំ វៀតណាមមានសហករណ៍ប្រមាណ២៤ពាន់អង្គ ភាពដោយមានសមាជិកចំនួន៦លាននាក់។ ប្រាក់ចំណូលជាមធ្យមរបស់ពលករ ទទួលបានប្រមាណ៣៧លានដុងក្នុងមួយឆ្នាំ។ ចំពោះក្រុមសហប្រតិបតិ្តការវិញ គឺនាបច្ចុប្បន្នវៀតណាមមាន១សែនក្រុម ដែលបានបង្កើតការងារធ្វើសម្រាប់ ពលករជាង១,៣លាននាក់ ដោយប្រាក់ចំណូលចំនួន២៦លានដុងក្នុងមនុស្សម្នាក់ ក្នុងមួយឆ្នាំ៕