នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុង កិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចសង្គម

(VOVWORLD) - នារសៀលថ្ងៃទី៤ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc ប្រធានគណៈកម្មការសេដ្ឋកិច្ចសង្គមត្រៀម រៀបចំអោយមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ បានអញ្ជើញធ្វើជា អធិបតីក្នុងកិច្ចប្រជុំរបស់គណៈកម្មការ។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុង កិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចសង្គម - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ 

នៅទីនេះ បណ្ដាសមាជិកបានផ្ដល់មតិ ចំពោះប្រធានបទ ទម្រង់ គម្រោងការណ៍ជាបឋម និងខ្លឹមសារសំខាន់ៗនៃរបាយ ការណ៍ស្ដីពីយុទ្ធសាស្ត្ររយៈពេល១០ឆ្នាំអនុវត្តសេដ្ឋកិច្ចសង្គម (២០២១- ២០៣០) និងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំ (២០២១-២០២៥) ផងដែរ។

        លោកនាយករដ្ឋមន្រ្តីបានស្នើអោយសមាជិកគណៈកម្មការទទួលយកមតិដោយមានការជ្រើសរើស មានមូលដ្ឋានវិទ្យាសាស្ត្រ ហើយត្រួតពិនិត្យឡើងវិញ ដើម្បីដាក់ជូនការិយាល័យនយោបាយ។ សេចក្ដីព្រាងលំអិតដាក់ជូនសន្និបាត មជ្ឈឹមលើកទី១០ នីតិកាលទី១២ ត្រូវលើកឡើងបាននូវខ្លឹមសារគន្លឹះនៃយុទ្ធ សាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងដំណាក់កាល២០២១-២០៣០។

        ចំពោះប្រធានបទនៃយុទ្ធសាស្ត្ររយៈពេល១០ឆ្នាំអភិវឌ្ឍសេដ្ឋកិច្ចសង្គម លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា ប្រធានបទនេះត្រូវសង្កត់ធ្ងន់ទៅលើខ្លឹមសារ សំខាន់មួយចំនួនដូចជាការផ្លាស់ប្ដូរថ្មីប្រកបដោយនវានុវត្តភាព ការប្រើប្រាស់ គ្រប់ប្រភពធនធានប្រកបដោយប្រសិទ្ធភាព ការរក្សារឹងមាំស្ថិរភាពសង្គមនិងការ ធានាឯករាជ្យភាពនិងអធិបតេយ្យភាព ជាដើម។ លោកនាយករដ្ឋមន្រ្តីចាត់ទុកថា ត្រូវសង្កត់ធ្ងន់ទៅលើការងារអភិវឌ្ឍសេដ្ឋកិច្ចនិងវប្បធម៌ ដើម្បីលើកស្ទួយជីវភាព របស់ប្រជាជន។

        ចំពោះគម្រោងការណ៍បឋម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានចាត់ទុកថា ត្រូវលើកឡើងនូវស្ថានភាពក្នុងស្រុកនិងអន្តរជាតិ ចក្ខុ វិស័យអភិវឌ្ឍដោយយកវិទ្យាសាស្ត្របច្ចេកវិទ្យានិងមនុស្សជាស្នូល បន្តសុក្រិត របៀបរបបសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម ធានាការអភិវឌ្ឍប្រកបដោយ ភាពសុខដុម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ