នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតី នៅកិច្ចប្រជុំគណៈអចិន្រ្តៃយ៍រដ្ឋាភិបាលអំពីការងារប្រយុទ្ធប្រឆាំង Covid-19

(VOVWORLD) - ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ ធ្ងន់លើស្មារតីប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតយ៉ាងប្ដូរផ្ដាច់ ហើយមិនត្រូវមើល ស្រាលនោះឡើយ។ តំបន់ណាដែលមិនមានការទទួលខុសត្រូវ អនុវត្តមិន បានល្អនូវគោលជំហរក្នុងការប្រយុទ្ធប្រឆាំងជម្ងឺ នឹងទទួលរងការដាក់ពិន័យ យ៉ាងម៉ឺងម៉ាត់។

នាព្រឹកថ្ងៃទី៧ សីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំគណៈអចិន្រ្តៃយ៍រដ្ឋាភិបាលតាម ប្រព័ន្ធវីដេអូអំពីការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19។ អញ្ជើញចូល រួមកិច្ចប្រជុំនេះក៏មានវត្តមានថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ខេត្តនិងទីក្រុងជា ច្រើនទៀតផង។

ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ ធ្ងន់លើស្មារតីប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតយ៉ាងប្ដូរផ្ដាច់ ហើយមិនត្រូវមើល ស្រាលនោះឡើយ។ តំបន់ណាដែលមិនមានការទទួលខុសត្រូវ អនុវត្តមិន បានល្អនូវគោលជំហរក្នុងការប្រយុទ្ធប្រឆាំងជម្ងឺ នឹងទទួលរងការដាក់ពិន័យ យ៉ាងម៉ឺងម៉ាត់។

លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា  បណ្ដាក្រសួង ស្ថាប័ន ក៏ដូច ជាប្រជាជនត្រូវការអត់ធ្មត់ តាមដានស្ថានភាព ជាពិសេសគឺព័ត៌មានពី គណៈកម្មការជាតិដឹកនាំការងារបង្ការនិងប្រយុទ្ធប្រឆាំង Covid-19 ដើម្បីនាំ ចេញដំណោះស្រាយឲ្យបានល្អបំផុត ហើយកៀងគរនិងប្រើប្រាស់ប្រភពធន ធានឲ្យបានប្រសិទ្ធភាពបំផុតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ