នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញផ្ញើរសារទៅ កាន់កិច្ចប្រជុំអនឡាញរបស់ WHO
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីវៀតណាមជឿជាក់និងស្នើឲ្យ WHO បន្តដើរជួរ មុខក្នុងការកៀរគរ តភ្ជាប់ប្រភពធនធានរវាងប្រទេសនានា ក្នុងនោះផ្ដល់ អាទិភាពដល់ការផលិតវ៉ាក់សាំង ថ្នាំឱសថ និងសម្ភារៈបរិក្ខាពេទ្យ។
នាថ្ងៃទី៨ មេសា អង្គការសុខភាពពិភពលោក (WHO) បានរៀបចំកិច្ច ប្រជុំអនឡាញរវាងបណ្ដារដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសនានាក្នុងតំបន់ ប៉ាស៊ីហ្វិកខាងលិច។ ក្នុងឱកាសនេះដែរ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញផ្ញើរសាររបស់រដ្ឋាភិបាលវៀតណាមទៅ កាន់កិច្ចប្រជុំនេះ។ ក្នុងនោះ លោកនាយករដ្ឋមន្រ្តីបានចែករំលែកអំពីបទ ពិសោធន៍របស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងជំងឺ Covid-19 យ៉ាងដូច្នេះថា៖
“ដោយមានការប្ដេជ្ញាចិត្តនយោបាយខ្ពស់ ចាត់ទុកការប្រយុទ្ធប្រឆាំង នឹងជំងឺដូចប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវនោះ រដ្ឋាភិបាលវៀតណាមបាន អនុវត្តវិធានការជាច្រើនយ៉ាងប្ដូរផ្ដាច់និងបត់បែន ក្នុងនោះមានការដាក់ឲ្យ នៅដាច់ដោយឡែកចំពោះជនវៀតណាមវិលមកប្រទេសវិញ ជនបរទេស ចូលក្នុងវៀតណាមនិងមុខសញ្ញាដែលមានការប៉ះពាល់ជាមួយករណីនានាដែលត្រូវបានរកឃើញវិជ្ជមាន ជាពិសេសគឺកំណត់និងធ្វើចត្តាឡីសក៍្ខតំបន់កើតជំងឺដើម្បីរាំង ខ្ទប់ការឆ្លងវីរុស។ ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងជំងឺនោះ វៀតណាមក៏ផ្ដោត សំខាន់ទៅលើការរក្សាស្ថិរភាពសេដ្ឋកិច្ចឲ្យបានរឹងមាំ មិនទុកឲ្យដួលរលំទេ។ រដ្ឋាភិបាលបានកំណត់ថា អាចទទួលយកការខូចខាតខាងសេដ្ឋកិច្ចដើម្បី ការពារអាយុជីវិត សុខភាពរបស់ប្រជាជន។ នាពេលកន្លងទៅ រដ្ឋាភិបាល បានផ្ដល់កញ្ចប់ជំនួយឧបត្ថម្ភសេដ្ឋកិច្ចជូនទៅជនងាយរងគ្រោះក្នុងសង្គម ជនក្រីក្រ ពលករដែលមានស្ថានភាពរស់នៅលំបាក ប្ដេជ្ញាចិត្តមិនបំភ្លេច នរណាម្នាក់នោះទេ”។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជម្រាបថា គិតរហូត ដល់ពេលនេះ វៀតណាមកំពុងគ្រប់គ្រងស្ថានភាពជំងឺយ៉ាងល្អ ដោយមិន ទាន់មានករណីស្លាប់ណាមួយ ហើយ៥០%នៃបរិមាណអ្នកឆ្លងជំងឺត្រូវបាន ព្យាបាលជាសះស្បើយ។
លោកនាយករដ្ឋមន្រ្តីវៀតណាមជឿជាក់និងស្នើឲ្យ WHO បន្តដើរជួរ មុខក្នុងការកៀរគរ តភ្ជាប់ប្រភពធនធានរវាងប្រទេសនានា ក្នុងនោះផ្ដល់ អាទិភាពដល់ការផលិតវ៉ាក់សាំង ថ្នាំឱសថ និងសម្ភារៈបរិក្ខាពេទ្យ។
ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បាន ថ្លែងអំណរគុណចំពោះការគាំទ្ររបស់សហគមន៍អន្តរជាតិ ប្រជាជននៃ ប្រទេសនានាចំពោះការប្រយុទ្ធប្រឆាំងនឹង Covid-19 ព្រមទាំងជឿជាក់ថា ដោយមានការប្រកៀស្មាគ្នារវាងបណ្ដាប្រទេស ពិភពលោកនឹងឈ្នះលើជំងឺ ឆ្លង Covid-19 ការពារសុវត្ថិភាព សុខភាពសម្រាប់ប្រជាជន រួមគ្នាសហប្រតិ បតិ្តការ អភិវឌ្ឍប្រកបដោយវិបុលភាពនាអនាគតផងដែរ៕