នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ អនុវត្តបណ្ដាវិធានការ យ៉ាងខ្លាំងក្លាដើម្បីជំរុញកំណើន
(VOVWORLD) - នាព្រឹកថ្ងៃទី៥ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំជាប្រចាំ ខែមេសា និង ៤ខែដើមឆ្នាំ២០២០ របស់រដ្ឋាភិបាល។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VGP) |
លោកនាយករដ្ឋមន្រ្តី បានជម្រាបថា មូលនិធិរូបីយ៍វត្ថុអន្តរជាតិ (IMF) វាយតម្លៃថា សេដ្ឋកិច្ច សកលឆ្នាំនេះនឹងទទួលបានកំណើនសញ្ញាដក៣%។ ក្នុងកាលៈទេសៈនោះ រដ្ឋាភិបាលបានចេញផ្សាយនូវសារាចរណ៍និងសេចក្ដីសម្រេចចិត្តដោយទាន់ពេលវេលាជាច្រើនដើម្បីដោះស្រាយការលំបាកខាងផលិតកម្មអាជីវកម្ម លើកពេលបង់ពន្ធ ហើយធានាសន្តិសុខសង្គមនិងសន្តិសុខសណ្ដាប់ធ្នាប់។ ហេតុដូច្នេះ សេដ្ឋកិច្ចជាតិមិនរងការដួលរលំហើយនៅតែសម្រេចបានកំណើន ចំនួន៣,៨២%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។
លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា ការស្ដារឡើងវិញយ៉ាងឆាប់ៗនិង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមគឺជាសំណូមពរបន្ទាន់របស់សេដ្ឋកិច្ចជាតិ សហ គមន៍និងប្រជាជនទូទាំងប្រទេស។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖
“យើងត្រូវតែសម្រេចបាននូវគោលដៅទ្វេដងនោះគឺបង្ការទប់ស្កាត់ជំងឺឆ្លងប្រកបដោយជោគជ័យផង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង។ IMF បាន វាយតម្លៃថា វៀតណាមនឹងទទួលបានកំណើនខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ក្នុងឆ្នាំនេះ ដោយសម្រេចបានប្រមាណ២,៧%។ ប៉ុន្តែតើយើងត្រឹមតែឈប់ នៅកម្រិតនេះឬបន្តខិតខំប្រឹងប្រែងឈានឡើងកម្រិតខ្ពស់ជាងទៀត? យើង ត្រូវសម្រេចបានកម្រិតខ្ពស់ជាង ព្រោះថាអាជ្ញាធរ ស្ថាប័នគ្រប់ជាន់ថ្នាក់និង សហគ្រាសបានអនុវត្តវិធានការដ៏ខ្លាំងក្លាជាច្រើន។ នោះគឺមូលដ្ឋានគ្រឹះដ៏ សំខាន់សម្រាប់កំណើន។ ហេតុដូច្នេះ យើងមិនអាចព្រមទទួលយកកំណើន ២,៧%បានឡើយ”៕