(VOVworld) - នាព្រឹកថ្ងៃទី២២ មិថុនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan
Dung បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញទៅកាន់ប្រទេសម៉ីយ៉ាន់ម៉ាចូលរួម
សន្និសីទកំពូលសហប្រតិបតិ្តការកម្ពុជា-ឡាវ-ម៉ីយ៉ាន់ម៉ា-វៀតណាមលើកទី៧និង
សន្និសីទកំពូលយុទ្ធសាស្ត្រសហប្រតិបតិ្តការសេដ្ឋកិច្ច Ayeya wady – Chao Phraya –
Mekong លើកទី៦តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីម៉ីយ៉ាន់ម៉ាលោក Thein
Sein។នៅសន្និសីទកំពូលសហប្រតិបតិ្តការ កម្ពុជា-ឡាវ-ម៉ីយ៉ាន់ម៉ា-វៀតណាមលើក
ទី៧ លោក Nguyen Tan Dung នឹងរួមជាមួយថ្នាក់ដឹកនាំនានាវាយតំលៃដំណើរការ
អនុវត្តយន្តការសហប្រតិបតិ្តការមេគង្គចំនួន១០ ផ្សាភ្ជាប់ទៅនឹងដំណើរការសហ
ប្រតិបតិ្តការទ្វេភាគីរវាងប្រទេស នានានិងជំរុញវឌ្ឍនភាពនិរន្តភាពនៃអនុតំបន់
មេគង្គទាំងមូល។បណ្ដាថ្នាក់ដឹកនាំក៏នឹងវាយតំលៃ សុក្រិតយន្តការសហប្រតិបតិ្ត
ការជាមួយដៃគូនានាដូចជាអាមេរិក ជប៉ុន កូរ៉េខាងត្បូង ធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី សំដៅទទួលបានប្រសិទ្ធភាពជាក់ ស្ដែងជាងក្នុងដំណើរការកសាង ចាប់បដិសន្ធិ
និងពង្រីកប្រសិទ្ធភាពរបស់សហ គមន៍សេដ្ឋកិច្ចអាស៊ាន។
|
លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម
អញ្ជើញទៅកាន់ម៉ីយ៉ាន់ម៉ា |
នៅសន្និសីទកំពូលយុទ្ធសាស្ត្រសហប្រតិបតិ្តការសេដ្ឋកិច្ចAyeyawady – Chao
Phraya – Mekong លើកទី៦ លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung រួមជាមួយថ្នាក់
ដឹកនាំកម្ពុជា ឡាវ ម៉ីយ៉ាន់ម៉ានិងថៃ វាយតំលៃលទ្ធផលនៃការអនុវត្តកម្មវិធីធ្វើ
សកម្មភាពរបស់យុទ្ធសាស្ត្រសហប្រតិបតិ្តការសេដ្ឋកិច្ចAyeyawady – Chao
Phraya – Mekong (ACMECS) ដំណាក់កាលឆ្នាំ២០១៣-២០១៥៕