នាយករដ្ឋមន្រ្តីវៀតណាម ជួបពិភាក្សាជាមួយថ្នាក់ដឹក នាំខេត្តចំនួន ៣ នៅភាគកណ្តាលនៃប្រទេសអាហ្សង់ទីន

(VOVWORLD) - នារសៀលថ្ងៃទី១ ខែមិថុនា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបជាមួយគណៈប្រតិភូដែលជាថ្នាក់ ដឹកនាំខេត្តចំនួន៣ នៅភាគកណ្តាលនៃប្រទេសអាហ្សង់ទីន។
នាយករដ្ឋមន្រ្តីវៀតណាម ជួបពិភាក្សាជាមួយថ្នាក់ដឹក នាំខេត្តចំនួន ៣ នៅភាគកណ្តាលនៃប្រទេសអាហ្សង់ទីន - ảnh 1នាយករដ្ឋមន្រ្តីវៀតណាម ជួបពិភាក្សាជាមួយថ្នាក់ដឹក នាំខេត្តចំនួន ៣ នៅភាគកណ្តាលនៃប្រទេសអាហ្សង់ទីន (រូបថត៖ Chinhphu.vn)

នៅជំនួបនេះ លោក Nguyen Xuan Phuc បានអប់អរសារទរ ចំពោះដំណើរ ទស្សនកិច្ចជាផ្លូវរបស់គណៈប្រតិភូជាន់ខ្ពស់នេះមកកាន់វៀតណាម ក្នុងឱកាស ប្រទេសទាំងពីរកំពុងរំលឹកខួបអនុស្សវរីយ៍លើកទី ៤៥ នៃការបង្កើតទំនាក់ទំនង ការទូតជាមួយគ្នា។ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ពីសក្តានុភាពនិងឧត្តមភាពនៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរប្រាកដជាខ្លាំងក្លា ហើយគប្បីពង្រឹងនិងពង្រីកថែមទៀតនាពេលអនាគតនផងដែរ ។ លោក Nguyen Xuan Phuc ក៏បានវាយតំលៃខ្ពស់ចំពោះសក្តានុពលនៃការ អភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសអាហ្សង់ទីន ហើយ  អះអាងថាការបង្កើតទំនាក់ ទំនងជាមួយបណ្តាខេត្តភាគកណ្តាលនៃប្រទេសអាហ្សង់ទីន មានសារៈសំខាន់ និងមានភាពចាំបាច់ជាមិនខានឡើយ។ ក្នុងស្មារតីនេះ វៀតណាមចង់បង្កើន កិច្ចសហប្រតិបត្តិការជាមួយអាហ្សង់ទីនលើវិស័យជាច្រើនថែមទៀត ក្នុងបរិបទ ដែលវៀតណាមកំពុងធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅនិងទូលាយ។

តាងនាមឱ្យគណៈប្រតិភូ ទេសាភិបាលខេត្ត Santa Fe លោក R.Mi-Ghen បានអះអាងថាក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូអាហ្សង់ទីន មានគោល បំណងចង់កសាងផែនការសកម្មភាពនៃសហប្រតិបត្តិការនៃភាគីទាំងពីរយ់ាង ជាក់ស្តែងនាពេលខាងមុខលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិង វិនិយោគ ។ គួរបញ្ជាក់ដែរថា ខេត្តទាំងបីនេះក៏វិស័យកសិកម្មដែលរីកចម្រើនយ៉ាងខ្លាំងក្លា ជាពិសេស ចិញ្ចឹមសត្វ ដូច្នេះហើយ ទើបមានសក្តានុភាពក្នុងកិច្ចសហ ប្រតិបត្តិការជាមួយវៀតណាមផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ