នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅថៃ

(VOVWORLD) -នាល្ងាចថ្ងៃទី ១៧ សីហា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញទៅដល់ព្រលានយន្តហោះ Don Mueang ទីក្រុងបាងកក ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ សីហា ឆ្នាំ ២០១៧ តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan – ocha។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅថៃ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅថៃ

នាល្ងាចថ្ងៃទី ១៧ សីហា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញទៅដល់ព្រលានយន្តហោះ Don Mueang ទីក្រុងបាងកក ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ សីហា ឆ្នាំ ២០១៧ តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan – ocha។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច លោក Nguyen Xuan Phuc នឹងជូបចរចាជាមួយលោក Prayuth Chan – ocha ជួបសន្ទនាជាមួយប្រធាន ក្រុមប្រឹក្សានីតិបញត្តិជាតិលោក Pornpetch Wichitcholchai ជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសម្ងាត់ លោក Prem Tinsulanonda ទទួលជួបជាមួយប្រធានសមាគមមិត្តភាព ថៃ - វៀតណាម អញ្ជើញចូលរួម និងថ្លែងមតិប្រារព្ធវេទិកាសហគ្រាស វៀតណាម - ថៃ ចូលរួមពិធីប្រារព្ធសប្ដាហ៍ទំនិញវៀតណាមនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Lad Prao ទៅទស្សនា និងបំពេញការងារជាមួយរដ្ឋអំណាចខេត្ត Nakhon Phanom។តាមការរំពឹងទុក លោកនាយករដ្ឋមន្ត្រីនឹងអញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំសហគ្រាសនាំមុខគេមួយចំនួនរបស់ថៃ ទទួលជួបជាមួយអាជីវករអាណិកជនវៀតណាម និងថ្នាក់ដឹកនាំសហគ្រាសតំបន់ឦសានថៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ