នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ធ្វើការជាមួយវិនិយោគិននៅ Phu Quoc ខេត្ត Kien Giang

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ធ្វើការជាមួយវិនិយោគិននៅ Phu Quoc ខេត្ត Kien Giang - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ធ្វើការ
ជាមួយសម្ព័ន្ធក្រុមហ៊ុន Sun Group (Vũ Dũng/VOV))

(VOV)_នាល្ងាចថ្ងៃទី ១៣ មេសា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan
Phuc ព្រមទាំងគណៈប្រតិភូរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត Kien Giang (ភាគខាង
ត្បួងវៀតណាម) មានជំនួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុន Sun Group ដែលជាអ្នក
វិនិយោគមួយកំពុងមានគមរោងការវិនិយោគធំជាច្រើននៅកោះ Phu Quoc ។ នៅ​
ទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាល​ជានិច្ច
កាល​បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស និងវិនិយោគិន​ដើម្បី​អនុវត្ត​
បណ្ដាគម្រោងការណ៍វិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម ។នាយក​រដ្ឋ​មន្រ្តី​មាន
ក្ដីសង្ឃឹមថា សម្ព័ន្ធក្រុមហ៊ុន Sun​Group នឹងបន្តទទួល​បាន​ជោគ​ជ័យថ្មីជាច្រើន និង
រួមចំណែកដល់ការអនុវត្តគោលដៅនាំ ទេសចរណ៍វៀតណាម​ក្លាយទៅជាវិស័យ
មុខព្រួញរបស់ប្រទេសជាតិ​។
នាថ្ងៃទីដដែល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និង តំណាងក្រសួង ស្ថាប័នមជ្ឈឹមបានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kien Giang។ អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានឲ្យដឹង ថា រូបសណ្ឋានមណ្ឌលរដ្ឋបាលសេដ្ឋកិច្ចពិសេស Phu Quoc នៅខេត្ត Kien Giang កំពុងស្ថិតនៅក្នុងដំណាក់កាលកសាងច្បាប់ យន្តការ គោលនយោបាយ ប៉ុន្តែ ដោយមានសក្ដានុពលនិងស្ថានភាពជាក់ស្ដែងរបស់ខ្លួន Phu Quoc ត្រូវជារូប សណ្ឋាននាំមុខគេក្នុងមណ្ឌលរដ្ឋបាលសេដ្ឋកិច្ចពិសេសទាំងបីរបស់វៀត ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ