នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក
(VOVWORLD) - នារសៀលថ្ងៃទី ១២ ខែធ្នូនៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ លោក Keith Williams ប្រធានក្រុមប្រឹក្សា USABC និងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Underwriter Laboratories (UL) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ លោក Keith Williams ប្រធានក្រុមប្រឹក្សា USABC និងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Underwriter Laboratories (រូបថត៖ TTXVN) |
នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានអះអាងថាវៀតណាមតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់មួយក្នុងចំណោមដៃគូយុទ្ធសាស្ត្រសំខាន់ៗក្នុងវិស័យជាច្រើន។ គោលដៅរបស់ប្រទេសវៀតណាមគឺធ្វើឱ្យមានតុល្យភាពក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ នាពេលខាងមុខ ជាពិសេសឆ្នាំ ២០២០ ដែលមានសារៈសំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគី លោកនាយករដ្ឋមន្រ្តីវៀតណាម មានគោលបំណងចង់ឲ្យភាគីទាំងពីរនឹងបន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ព្រមទាំងបង្កើតសន្ទុះក្នុងការដំឡើងទំនាក់ទំនងទៅដល់កំពស់ថ្មី ក្នុងឱកាសឆ្ពោះទៅរៀបចំពិធីរំលឹកខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។
ក្នុងឱកាសនេះ លោក Keith Williams បានលើកច្បាស់ថាវៀតណាមកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដែលទទួលបាននូវសមិទ្ធិផលជាច្រើន ប៉ុន្តែជាក់ស្តែងបំផុតគឺវៀតណាមត្រូវបានជ្រើសតាំងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រធានអាស៊ានឆ្នាំ២០១០ ផងដែរ។ លោកក៏ សង្ឃឹមថា USABC នឹងរួមដំណើរនិងជួយគាំទ្រវៀតណាមក្នុងការបង្កើនការនាំ ចេញបន្ថែមទៀតផងដែរ៕