នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ​ចូលរួម​ពិធី​រំលឹក​ខួបលើកទី ១២០ ឆ្នាំ នៃការប្រសូត្រឡើងផ្នែកស៊ីម៉ងត៍ វៀតណាម

(VOVWORLD) -នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីនេះ និងប្រគល់ទង់ប្រឡងប្រណាំងរដ្ឋាភិបាលជូន អគ្គក្រុមហ៊ុន ស៊ីម៉ងត៍វៀតណាម។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ​ចូលរួម​ពិធី​រំលឹក​ខួបលើកទី ១២០ ឆ្នាំ នៃការប្រសូត្រឡើងផ្នែកស៊ីម៉ងត៍ វៀតណាម - ảnh 1នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc (កណ្ដាល)  (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាយប់ថ្ងៃទី ១០ ខែមករា នៅទីក្រុងហាណូយ អគ្គក្រុមហ៊ុន ស៊ីម៉ងត៍វៀតណាម ( Vicem) បានរៀបចំពិធី រំលឹកខួបលើកទី ១២០ ឆ្នាំ នៃការបង្កើតផ្នែកស៊ីម៉ងត៍ វៀតណាម និង ពិធីរំលឹកខួបលើកទី ៩០ នៃទិវាប្រពៃណីពលករស៊ីម៉ងត៍។ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីនេះ និងប្រគល់ទង់ប្រឡងប្រណាំងរដ្ឋាភិបាលជូន អគ្គក្រុមហ៊ុន ស៊ីម៉ងត៍វៀតណាម។

អញ្ជើញថ្លែងនៅទីនេះរដ្ឋមន្ត្រីក្រសួងសំណង់វៀតណាម លោក Pham Hong Ha បានមានប្រសាសន៍ថា៖ ក្នុងរយៈពេលជាង ១២០ឆ្នាំនៃការអភិវឌ្ឍន៍មក ផ្នែកស៊ីម៉ងត៍វៀតណាមមានទំហំជាង ១០០ លានតោន ហើយ នាំចេញ ៣០ លានតោន / ឆ្នាំ។ ដើម្បីឆ្លើយតបនឹងតម្រូវការនៃបុព្វហេតុផ្លាស់ប្ដូរថ្មីឧស្សាហូបនីយកម្ម - ទំនើបកម្មនោះ Vicem គប្បីបន្តវិនិយោគក្នុងការអភិវឌ្ឍសមត្ថភាពផលិតកម្ម ស្របតាមផែនការនិងតម្រូវការទីផ្សារ បែងចែកកន្លែងផលិតកម្មឲ្យសមស្របតាមទីផ្សារ លើកកម្ពស់ការច្នៃប្រឌិតអនុវត្តវិធីសាស្ត្រជឿនលឿន ផ្នែកវិទ្យាសាស្ត្របច្ចេកទេស និងការគ្រប់គ្រង ដើម្បីសន្សំប្រភពធនធាន ថាមពល និងការពារបរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ