នាយករដ្ឋមន្រ្តីវៀតណាម៖ អ័ក្សតភ្ជាប់ឯកសារជាតិឆ្ពោះទៅរកការគ្រប់គ្រងដ៏ឆ្លាត វៃនិងខឿនរដ្ឋបាលទំនើប
(VOVWORLD) - នារសៀលថ្ងៃទី១២ ខែមីនា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការជាតិអំពីរដ្ឋាភិបាលអេឡិច ត្រូនិក បានអញ្ជើញចូលរួមពិធីបើកសម្ពោធអ័ក្សតភ្ជាប់ឯកសារជាតិ (Inter-axis)។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (នៅកណ្ដាល) និងបណ្ដាតំណាងផ្សេងៗចុចប៊ូតុងបើកសម្ពោធអ័ក្សតភ្ជាប់ឯកសារជាតិ (រូបថត៖ VGP) |
នេះជាដំណោះស្រាយបច្ចេកវិទ្យាដែលត្រូវបានដំណើរការចាប់តាំងពីខុទ្ទកាល័យរដ្ឋាភិបាលចុះមកក្រសួង ស្ថាប័ននិងតំបន់ទាំង៩៥ ដើម្បីតភ្ជាប់គ្នាតាមរយៈ ការផ្ញើរនិងការទទួលឯកសារអេឡិច ត្រូនិក។ អញ្ជើញថ្លែងនៅពិធីនេះ នាយករដ្ឋ មន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការចេញផ្សាយសេចក្ដី សម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលស្ដីពីការផ្ញើរនិងការទទួលឯកសារ អេឡិចត្រូនិក របស់ស្ថាប័ននានាក្នុងប្រព័ន្ធរដ្ឋបាលរដ្ឋ គឺជាការរីកចម្រើនថ្មីមួយ ដើម្បីឆ្ពោះទៅរករដ្ឋាភិបាល អេឡិចត្រូនិក ការគ្រប់គ្រងដ៏ឆ្លាតវៃ ក៏ដូចជាខឿន រដ្ឋបាលទំនើបដោយគ្មានលិខិត។ នេះក៏ជាការជួយសម្រួលដល់បែបបទរដ្ឋបាល ដែលរួមចំណែកកែលំអបរិយាកាសវិនិយោគធ្វើអាជីវកម្ម ព្រមទាំងប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយក្នុងសង្គមផងដែរ។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមាន ប្រសាសន៍ថា៖
“អ័ក្សតភ្ជាប់ឯកសារជាតិមិនត្រឹមតែសន្សំសម្ចៃការចំណាយរដ្ឋបាល ពេល វេលាដោះស្រាយឯកសារប៉ុណ្ណោះទេ ថែមទាំងជួយអោយថ្នាក់ដឹកនាំស្ថាប័នដឹង អំពីស្ថានភាពដោះស្រាយឯកសារ និងស្ថានភាពការងារនៅលើប្រព័ន្ធ ទៀតផង។ ពីនោះមានការបញ្ជាណែនាំអោយទាន់ពេលវេលា សំដៅលើកកំពស់គុណភាព និងប្រសិទ្ធភាពនៃការប្រតិបត្តិ”។
ការបើកសម្ពោធអ័ក្សតភ្ជាប់ឯកសារជាតិ គឺជាការបោះជំហានមួយក្នុង ចំណោមការបោះជំហានសំខាន់ៗក្នុងដំណើរការកសាងរដ្ឋាភិបាលអេឡិចត្រូនិកនៅវៀតណាម ដែលឆ្ពោះទៅរករដ្ឋាភិបាលគ្មានលិខិត៕