នាយករដ្ឋមន្រ្តីអង់គ្លេសចូលធ្វើការវិញនាថ្ងៃទី ២៧ ខែមេសា

(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Boris Johnson វិលត្រឡប់ចូលធ្វើការវិញចាប់ពីថ្ងៃទី ២៧ ខែមេសា បន្ទាប់ពីអវត្តមានជិតមួយខែ ដើម្បីសម្រាកព្យាបាលជំងឺ COVID-19។ 
នាយករដ្ឋមន្រ្តីអង់គ្លេសចូលធ្វើការវិញនាថ្ងៃទី ២៧ ខែមេសា - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson (រូបថត៖TTXVN)

រដ្ឋាភិបាលអង់គ្លេស នាថ្ងៃទី ២៥ ខែមេសា បានប្រកាសថាលោកនាយករដ្ឋមន្រ្តី Boris Johnson នឹងវិលត្រឡប់ចូលធ្វើការវិញចាប់ពីថ្ងៃទី ២៧ ខែមេសា បន្ទាប់ពីអវត្តមានជិតមួយខែ ដើម្បីសម្រាកព្យាបាលជំងឺ COVID-19។ លោក Boris Johnson ដែលមាន អាយុ ៥៥ ឆ្នាំបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យតាំងពីថ្ងៃទី ៥ ខែមេសា បន្ទាប់ពី បានស្នាក់នៅដាច់ដោយឡែកក្នុងផ្ទះ រយៈពេល ១០ ថ្ងៃ ដោយសារឆ្លងវីរុស SARS-CoV-2។ មួយថ្ងៃក្រោយមក លោកត្រូវបានបញ្ជូនទៅព្យាបាលនិងថែទាំពិសេសនៃ St Thomas ដល់ថ្ងៃទី ៩ ខែមេសា។

នាថ្ងៃទី ១២ ខែមេសា លោក Boris Johnson បានចាកចេញពីមន្ទីរពេទ្យ ប៉ុន្តែលោកមិនអាចត្រឡប់មកធ្វើការវិញបានភ្លាមៗឡើយ។ តាមគម្រោង នៅពេលវិលត្រឡប់មកបំពេញការងារវិញ លោកនាយករដ្ឋមន្រ្តី Boris Johnson នឹងធ្វើការសម្រេចចិត្តអំពីការដកបទបញ្ញត្តិបិទប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ