នាយករដ្ឋមន្រ្តីអង់គ្លេសដាស់តឿនសហភាពអឺរ៉ុបលើកទស្សនៈយ៉ាងច្បាស់លាស់ជាមួយផែនកា Brexit ថ្មី

(VOVWORLD) -លោក Boris Johnson បានឲ្យដឹងថា បញ្ហានាបច្ចុប្បន្ននេះ គឺ សហភាពអឺរ៉ុបត្រូវបង្ហាញឱ្យបានច្បាស់លាស់ថា តើពួគគេបដិសេធអ្វីខ្លះ លើកសំណើរអ្វីខ្លះ និងហេតុអ្វីបដិសេធយ៉ាងដូច្នេះ។
នាយករដ្ឋមន្រ្តីអង់គ្លេសដាស់តឿនសហភាពអឺរ៉ុបលើកទស្សនៈយ៉ាងច្បាស់លាស់ជាមួយផែនកា Brexit ថ្មី - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson (រូបថត៖ vnanet.vn)

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាន អំពាវនាវឱ្យសហភាពអឺរ៉ុប (EU )រាយការណ៍យ៉ាងល្អិតល្អន់អំពីរាល់ការព្រួយបារម្ភរបស់ EU ចំពោះផែនការBrexit  (អង់គ្លេសចាកចេញពី EU) ព្រមទាំងអះអាងថា ទីក្រុងឡុងដ៍បានធ្វើសម្បទានជាច្រើន ដើម្បីភាគីទាំងពីរអាចទទួលបានកិច្ចព្រមព្រៀងមួយ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅជាយទីក្រុងឡុងដ៍កាលពីថ្ងៃទី ៧ ខែតុលា លោក Boris Johnson បានសង្កត់ធ្ងន់ថា អង់គ្លេសបានលើកសំណើរ“យុត្តិធម៌ និងសមហេតុផល” ហើយចង់អោយសហភាពអឺរ៉ុបបញ្ហាញពីទស្សនៈយ៉ាងឆាប់ៗ។ យោងតាមលោក Boris Johnson បានឲ្យដឹងថា បញ្ហានាបច្ចុប្បន្ននេះ គឺ សហភាពអឺរ៉ុបត្រូវបង្ហាញឱ្យបានច្បាស់លាស់ថា តើពួគគេបដិសេធអ្វីខ្លះ លើកសំណើរអ្វីខ្លះ និងហេតុអ្វីបដិសេធយ៉ាងដូច្នេះ។ ទោះទោះបីជាយ៉ាងាងណាក៏ដោយ រហូតមកដល់ពេលនេះ អង់គ្លេសមិនទាន់ទទួលបានព័ត៌មានលម្អិតណាមួយ អំពីទស្សនៈរបស់សហភាពអឺរ៉ុប ស្តីពីផែនការ Brexit ដែលអង់គ្លេសបានដាក់ចេញនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ