នាយករដ្ឋមន្រ្តីអង់គ្លេសនឹងបិទទ្វារសភាអង់គ្លេសជាថ្មីម្ដងទៀតនាសប្ដាហ៍ខាងមុខ

(VOVWORLD) - នាថ្ងៃទី២ខែតុលា ខុទ្ទកាល័យនាយករដ្ឋមន្រ្តីអង់គ្លេសបានចេញសេចក្ដីជូន ដំណឹងថា នាយករដ្ឋមន្រ្តីលោក Boris Johnson នឹងបន្តស្នើអោយម្ចាស់ក្សត្រីអង់ គ្លេសបិទទ្វារសភាអង់គ្លេសចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៤ ខែតុលា ខាងមុខ។
នាយករដ្ឋមន្រ្តីអង់គ្លេសនឹងបិទទ្វារសភាអង់គ្លេសជាថ្មីម្ដងទៀតនាសប្ដាហ៍ខាងមុខ - ảnh 1នាយករដ្ឋមន្រ្តីលោក Boris Johnson ថ្លែងនៅរដ្ឋសភាអង់គ្លេស (រូបថត៖ Xinhua/TTXVN) 

  មូលហេតុដែលបានដាក់ចេញគឺសភាអង់គ្លេសត្រូវការឈប់សកម្មភាពក្នុង រយៈពេលមួយដើម្បីត្រៀមរៀបចំវិធានការភ័ស្តុភាសម្រាប់ព្រះរាជសុន្ទរកថារបស់ម្ចាស់ក្សត្រីអង់គ្លេស នាថ្ងៃទី១៤ ខែតុលា ស្ដីពីគោលនយោបាយសំខាន់ៗរបស់ ប្រទេសជាតិ។ រាជរដ្ឋាភិបាលអង់គ្លេសបានបន្ថែមទៀតថា រយៈពេលបិទទ្វារ សភាលើកនេះគឺខ្លីបំផុតដែលអាចធ្វើបាន ព្រមទាំងនេះក៏ជាទំលាប់ចំពោះសភា អង់គ្លេសមុនការថ្លែងព្រះរាជសុន្ទរកថាម្ដងៗរបស់ម្ចាស់ក្សត្រីផងដែរ។ គួរបញ្ជាក់ថា នេះជាលើកទី២ហើយដែលសភាអង់គ្លេសត្រូវបិទទ្វារជា បណ្ដោះអាសន្នក្នុងរង្វង់ជាង១ខែកន្លងទៅ។ កាលពីដើមខែកញ្ញាឆ្នាំ២០១៩ លោក Boris Johnson បានសម្រេចព្យួរសកម្មភាពរបស់សភាអង់គ្លេសក្នុងរយៈ ពេល៥សប្ដាហ៍ ដែលបណ្ដាលអោយសាធារណៈមតិនិងឆាកនយោបាយក្នុង ស្រុងជជែកតវ៉ាគ្នាយ៉ាងខ្លាំងសាហាវ ហើយចាប់បង្ខំអោយមជ្ឈដ្ឋានអ្នកយុត្តិធម៌ ត្រូវចូលរួមស៊ើបអង្កេត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ