|
នាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron (រូបថត៖AFP/TTXVN) |
(VOVworld) - នាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron នាថ្ងៃទី២១ មករា បាន
អះអាងថា នឹងមិនប្រញាប់រៀបចំការស្ទាបស្ទង់មតិអំពីលក្ខណៈសមាជិកនៃសហ
ភាពអឺរ៉ុប (EU) របស់អង់គ្លេស ប្រសិនបើមិនទទួលបានកិច្ចព្រមព្រៀងជាមួយថ្នាក់
ដឹកនាំ EUនៅសន្និសីទកំពូលរបស់ប្លុកនេះនាខែកុម្ភៈខាងមុខនេះឡើយ។ថ្លែងមតិ
ក្នុងក្របខ័ណ្ឌវេទិការសេដ្ឋកិច្ចពិភពលោក (WEF) លើកទី៤៦ នៅទីក្រុង Davos
របស់ស្វីស លោក Cameron បានសង្កត់ធ្ងន់លើគោលបំណងទទួលបាន កិច្ចព្រម
ព្រៀងពោលខាងលើនៅពេលរៀបចំការស្ទាបស្ទង់មតិ តាមនោះអាច អំពាវនាវឲ្យ
ប្រជាជនយល់ព្រមបន្តស្នាក់នៅ EU។ តាមគំរោង នាយករដ្ឋមន្រ្តីអង់គ្លេសនឹង
មានជំនួបជាមួយថ្នាក់ដឹកនាំ EU នាខែ កុម្ភៈខាងមុខដើម្បីពិភាគ្សាអំពីសំណើរ
កែទម្រង់ EU របស់លោក ក្នុងនោះមាន ផែនការបង្កកប្រាក់សុខុមាលភាពក្រៅពី
ប្រាក់ខែចំពោះជនអន្តោប្រវេសន៍នៅ ប្លុកនេះ៕