នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Conte បានប្រកាសពីស្ថានភាពអាសន្ន នៅទីក្រុង Genoa បន្ទាប់ពីការបាក់ស្ពាន

(VOVWORLD) - នាថ្ងៃទី១៥ខែសីហា នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte បានប្រកាសអំពី «ស្ថានភាពអាសន្ន»ដែលអូសបន្លាយរយៈពេល ១២ ខែ នៅទីក្រុង Genoa ភាគ ពាយព្យនៃប្រទេសអ៊ីតាលីក្រោយពីការបាក់ស្ពាន Morandi នៅផ្លូវល្បឿ លឿន A10 នៅទីក្រុងនេះកាលពីថ្ងៃទី១៤ខែសីហា ដែលបណ្តាលឲ្យ មនុស្សយ៉ាង ហោចណាស់ចំនួន ៣៩ នាក់ត្រូវបានស្លាប់និងរាប់សិបនាក់រងរបួស ។
នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Conte បានប្រកាសពីស្ថានភាពអាសន្ន នៅទីក្រុង Genoa បន្ទាប់ពីការបាក់ស្ពាន - ảnh 1 នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte (នៅកណ្តាល) ទៅពិនិត្យមើលកន្លែងបាក់ស្ពាន Morandi

នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte បានឲ្យដឹងថារដ្ឋាភិបាលនឹងផ្តល់ថវិកា លើកដំបូងមានទឹកប្រាក់ចំនួន ៥ លានអឺរ៉ូ ដល់មូលនិធិសង្គ្រោះបន្ទាន់របស់រដ្ឋ។ យោងតាមលោក Conte ថា ការបាក់ស្ពាន Morandi គឺជាគ្រោះមហន្តរាយមួយ ដែលមិនអាចទទួលយកបាននៅក្នុងសង្គមសម័យទំនើបហើយរដ្ឋាភិបាលអ៊ីតាលីនឹងធ្វើអ្វីគ្រប់យ៉ាងនិងអស់ពីសមត្ថកិច្ចរបស់ខ្លួនដើម្បីទប់ស្កាត់គ្រោះមហន្តរាយស្រដៀងគ្នានេះអាចកើតឡើងវិញម្តងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ