នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់អំពាវនាវឲ្យសន្ទនាជាមួយថ្នាក់ដឹកនាំជន Kurd

(VOVWORLD) - នាថ្ងៃទី១២ កញ្ញា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi បានអំពាវនាវឲ្យមានការចរចារជាមួយថ្នាក់ដឹកនាំជន Kurd ទាក់ទិនដល់ការបោះ ប្រជាមតិអំពីឯករាជ្យនៃតំបន់ស្វយ័តរបស់ជន Kurd នៅអ៊ីរ៉ាក់។
នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់អំពាវនាវឲ្យសន្ទនាជាមួយថ្នាក់ដឹកនាំជន Kurd - ảnh 1 នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi (រូបថត៖ AP)

(VOVworld) - នាថ្ងៃទី១២ កញ្ញា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi បានអំពាវនាវឲ្យមានការចរចារជាមួយថ្នាក់ដឹកនាំជន Kurd ទាក់ទិនដល់ការបោះ ប្រជាមតិអំពីឯករាជ្យនៃតំបន់ស្វយ័តរបស់ជន Kurd នៅអ៊ីរ៉ាក់។ អញ្ជើញថ្លែងមតិ នៅសន្និសីទកាសែតក្រោយពីកិច្ចប្រជុំជាប្រចាំសប្ដាហ៍របស់រដ្ឋាភិបាលអ៊ីរ៉ាក់នោះ នាយករដ្ឋមន្រ្តីលោក Abadi ចាត់ទុកថា ការបោះប្រជាមតិអំពីឯករាជ្យនៃ តំបន់ស្វយ័តគឺខុសឆ្គងជាមួយរដ្ឋធម្មនុញ្ញរបស់អ៊ីរ៉ាក់។

        មុននោះនាថ្ងៃដដែល រដ្ឋសភាស៊ីរ៉ាក់បានបោះឆ្នោតប្រឆាំងជំទាស់ការបោះ ប្រជាមតិពោលខាងលើដែលថ្នាក់ដឹកនាំតំបន់ស្វយ័តជន Kurd គ្រោងនឹងរៀបចំ ឡើងនាចុងខែនេះ។ ក្នុងពេលនោះ សមាជិកសភាជន Kurd ទាំងអស់បានធ្វើ ពហិកាទៅលើការបោះឆ្នោតរបស់រដ្ឋសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ