នាយករដ្ឋមន្រ្តីអាល់ហ្សេរីសំដែងគោលបំណងបង្កើនទំនាក់ទំនងសហប្រតិបតិ្តការជាមួយវៀតណាម

(VOVWORLD) - នាថ្ងៃទី២៨ វិច្ឆិកា នាយករដ្ឋមន្រ្តីអាល់ហ្សេរីលោក Admed Ouyahia បាន អញ្ជើញទទួលជួបរដ្ឋមន្រ្តីក្រសួងសំណង់វៀតណាមលោក Pham Hong Ha ប្រធានក្រុមការងារគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម ដែលទៅបំពេញ ទស្សនកិច្ចការងារក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី១១គណៈកម្មាធិការអន្តររដ្ឋា ភិបាលវៀតណាម-អាល់ហ្សេរី ចាប់ពីថ្ងៃទី២៧ដល់ទី២៩នៅរដ្ឋធានី Algiers។ 

នាយករដ្ឋមន្រ្តីអាល់ហ្សេរីសំដែងគោលបំណងបង្កើនទំនាក់ទំនងសហប្រតិបតិ្តការជាមួយវៀតណាម - ảnh 1 ប្រធានាធិបតីអាល់ហ្សេរីលោក Admed Ouyahia (ខាងស្ដាំ) អញ្ជើញទទួលជួបរដ្ឋមន្រ្តីក្រសួងសំណង់វៀតណាមលោក Pham Hong Ha (រូបថត៖ TTXVN)

ក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីលោក Ouyahia សង្កត់ធ្ងន់ថា ភាគីទាំង២ ចាំបាច់ត្រូវសហការលុបចោលរបាំងនិងការលំបាកដើម្បីបង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសគឺក្នុងវិស័យពាណិជ្ជកម្ម ព្រមទាំងស្នើឲ្យវៀត ណាមបង្កលក្ខណៈងាយស្រួលថែមទៀតសំរាប់សហគ្រាសអាល់ហ្សេរីជ្រៀតចូលទីផ្សារវៀតណាមផងដែរ។ នាយករដ្ឋមន្រ្តីលោក Ouyahia ស្នើឲ្យភាគីវៀតណាម ចែករំលែកនូវបទពិសោធន៍ក្នុងការធ្វើសមាហរណកម្មអន្តរជាតិ បង្កើនការវិនិ យោគរួមរវាងប្រទេសទាំង២ មិនត្រឹមតែក្នុងវិស័យប្រេងឧស្ម័នប៉ុណ្ណោះទេ ថែម ទាំងក្នុងវិស័យជាប្រៀបខ្លាំងរបស់ប្រទេសទាំង២ដូចជាកសិកម្ម ទេសចរណ៍ និងចិញ្ចឹមជលផលជាដើម។

        ស្ដីពីបញ្ហាទូទាត់បំណុល នាយករដ្ឋមន្រ្តីលោក Ouyahia ស្នើឲ្យរដ្ឋមន្រ្តី ក្រសួងកសិកម្មនិងអណ្ដូងរ៉ែអាល់ហ្សេរីបញ្ជាសមាជិកនានាក្នុងគណៈកម្មាធិការ អន្តររដ្ឋាភិបាលអាល់ហ្សេរីតាមស្មារតីក្នុងសារាចរណ៍ដែលប្រទេសទាំង២បានចុះហត្ថលេខាមុននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ